កាលពីថ្ងៃទី១៦ ខែកុម្ភៈ ពលរដ្ឋអាមេ រិករាប់សិបពាន់នាក់នៅទូទាំងប្រទេស បាននាំគ្នាដង្ហែក្បួនបាតុកម្មដែលក្រុមបាតុ ករដាក់ឈ្មោះថា ថ្ងៃគ្មានជនអន្តោប្រវេសន៍ នៅលើទឹកដីអាមេរិកជាការប្រឆាំងនឹងគោល នយោបាយកាត់បន្ថយជនអន្តោប្រវេសន៍ របស់ប្រធានាធិបតី ដូណាល់ ត្រាំ។
ហាងលក់ទំនិញក្រុមហ៊ុននៅទីក្រុងជាច្រើនដូចជាអាត្លង់តា វ៉ាស៊ីនតោន ហ្វីឡាដែលហ្វុីយ៉ាជាដើមបានបិទទ្វារចូលរួមធ្វើបាតុកម្ម ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងការប្រឆាំងច្បាប់ហាមប្រាមជនអន្តោប្រវេសន៍។
មេចុងភៅនៅភោជនីយដ្ឋានជាច្រើន ក្នុងទីក្រុងវ៉ាស៊ីនតោនបានសម្រេចចិត្តបិទភោជនីយដ្ឋានរបស់ខ្លួននាថ្ងៃទី១៦ខែកុម្ភៈក្រោយពេលបុគ្គលិករបស់ខ្លួនបាននិយាយ ថា នឹងមិនទៅធ្វើការនៅថ្ងៃទី១៦ខែកុម្ភៈឡើយ។ លោក Andres បញ្ជាក់ថា យើង គឺតែមួយយើងមិនអាចវាយតប់គ្នាឡើយ យើងត្រូវតែធ្វើការដើម្បីជួយឲ្យប្រទេស ជាតិឈានឡើងទៅមុខ»។
ចំណែកនៅទីក្រុងជីកាហ្គោ និងអុីលីណយក៏បានបិទទ្វារភោជនីយដ្ឋានរបស់ ខ្លួនផងដែរ ដើម្បីចូលរួមធ្វើបាតុកម្ម។ នៅ រដ្ឋ Michigan ក្រុមហ៊ុនប្រមាណជាង១០០ មានទាំងភោជនីយដ្ឋានក្រុមហ៊ុនលក់រថយន្ត លក់គ្រឿងទេសជាដើម ក៏បានបិទទ្វារ ចូលរួមប្រឆាំងផងដែរ។
នៅរដ្ឋញូវមិុចស៊ីកូមានសាលារៀនជាច្រើនត្រូវបានបិទទ្វារដោយសារតែសិស្សនិស្សិតជាច្រើនមិនទៅសាលាទៅចូលរួម បាតុកម្មខាងលើ។
តាមតួលេខបានឲ្យដឹងថា ជនអន្តោ ប្រវេសន៍មានភាគច្រើនកំពុងធ្វើការនៅ ក្នុងវិស័យអាជីវកម្មភោជនីយដ្ឋានដែលមាន ពលករសរុប១២លាននាក់ ក្នុងនោះ៧០ភាគរយជាជនអន្តោប្រវេសន៍។
អ្នករៀបចំការធ្វើបាតុកម្មខាងលើបានអំពាវនាវឲ្យពលរដ្ឋដែលរស់នៅលើទឹកដី អាមេរិក ហើយមិនទាន់មានលិខិតស្រប ច្បាប់សូមចូលរួមធ្វើបាតុកម្មប្រឆាំងគោលនយោបាយកាត់បន្ថយជនអន្តោប្រវេសន៍ របស់ប្រធានាធិបតី។
លោក ដូណាល់ ត្រាំ មានគម្រោង ចេញច្បាប់ហាមប្រាមជនអន្តោប្រវេសន៍ជាថ្មីក្រោយពេលច្បាប់ខាងលើត្រូវបាន តុលាការលុបចោល។
នយោបាយរបស់លោក ត្រាំ បានធ្វើឲ្យពលរដ្ឋអាមេរិកបាត់បង់ទំនុកចិត្តលើរូបលោក ដោយមានពលរដ្ឋអាមេរិកជាងពាក់កណ្តាលគ្មានទំនុកចិត្តក្នុងការដឹកនាំរបស់លោកត្រាំ។ តាមការស្ទង់មតិរបស់បណ្តាញ ព័ត៌មាន Fox News របស់អាមេរិកបានធ្វើការស្ទង់មតិពលរដ្ឋដោយបានដាក់សំនួរសួរថា រដ្ឋាភិបាលលោកត្រាំបាននិងកំពុងជួយដល់គ្រួសាររបស់អ្នក? ពលរដ្ឋអាមេរិក ៤៧ភាគរយឆ្លើយថាមាន និង៤៨ភាគរយ ឆ្លើយថាគ្មាន។
មួយវិញទៀតមានការបែងចែករវាងអ្នកគាំទ្រដោយពលរដ្ឋ៧៨ភាគរយមកពីគណបក្សសាធារណរដ្ឋបានគាំទ្រលោក ត្រាំ ចំណែកក្រុមអ្នកគាំទ្រមកពីគណបក្ស ប្រជាធិបតេយ្យវិញមានតិចតួចប៉ុណ្ណោះ។
បើប្រៀបធៀបនឹងខែកម្ភៈ ឆ្នាំ២០០៩ នៅពេលដែលលោកអូបាម៉ាចូលកាន់ តំណែងក្នុងរយៈពេលដូចគ្នាមានពលរដ្ឋ ដល់ទៅ៦០ភាគរយគាំទ្រនយោបាយ របស់លោកក្នុងនោះមាន៩០ភាគរយមកពីគណបក្សប្រជាធិបតេយ្យនិង៦២ភាគរយ ក្រុមឯករាជ្យ និង២៩ភាគរយមកពីគណ បក្សសាធារណរដ្ឋ។
មិនថាតែពលរដ្ឋនៅក្នុងប្រទេសអាមេ រិកប៉ុណ្ណោះទេ ដែលមិនគាំទ្រលោក ត្រាំ សូម្បីពលរដ្ឋប្រទេសជាច្រើនជុំវិញពិភពលោកក៏មិនគាំទ្រដូចគ្នាដែរ។ ពលរដ្ឋនៅក្នុងប្រទេសអង់គ្លេសបានស្នើនាយករដ្ឋ មន្ត្រីលុបចោលគម្រោងទស្សនកិច្ចរបស់លោក ត្រាំ មកកាន់ប្រទេសរបស់ខ្លួន៕ ម៉េវ សាធី