ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីព្រមានពីលទ្ធផលអាក្រក់ក្រោយណាតូបង្កើនការចំណាយសម្រាប់យោធា

ចែករំលែក៖

តំណាងភាគីរុស្ស៊ីបានបញ្ជាក់ថា ណាតូបង្កើនការចំណាយទៅលើយោធានឹងប៉ះពាល់ដល់គោលនយោបាយផ្សេងៗទៀត ហើយតម្លៃដែលត្រូវសងនោះគឺធ្វើឲ្យបាត់បង់សន្តិភាពនៅក្នុងតំបន់។

តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីនៅណាតូលោក Alexander Grushko បានព្រមានថា ការដែលអង្គការណាតូបង្កើនការចំណាយសម្រាប់ការពារជាតិនោះអាចឈានដល់ ដំណាក់កាលនៃសង្គ្រាមត្រជាក់សាជាថ្មីក្រោយពេលគម្រោងយោធាជះឥទ្ធិពល ដល់នយោបាយដឹកនាំប្រទេស។

នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ ប្រទេសជាសមាជិកណាតូរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក James Mattis បានអំពាវនាវដល់សមាជិកណាតូបង្កើនការចំណាយសម្រាប់ការពារជាតិ ប្រសិនបើចង់ឲ្យអាមេរិករក្សាការសន្យារបស់ខ្លួនជាមួយណាតូ។

ជាមួយគ្នានេះប្រទេសជាសមាជិកបានសន្យាថា នឹងបង្កើនការចំណាយ២ភាគរយ ហើយប្រទេសជាច្រើនក៏បានប្រកាសថា នឹងចាប់ផ្តើមបង្កើនការចំណាយចាប់ពី ពេលនេះទៅ។

ឆ្លើយតបនឹងបទសម្ភាស៍របស់សារព័ត៌មានរុស្ស៊ីលោក Alexander Grushko តំណាងភាគីរុស្ស៊ីបានបញ្ជាក់ថា ការចំណាយ សម្រាប់ការពារជាតិកើនឡើងការផលិត និងទិញអាវុធក៏កើនឡើងផងដែរ ហើយបើស្ថានភាពនេះក្លាយជាការពិតនោះការប្រកូត ប្រជែងអាវុធត្រូវតែកើតឡើងហើយសង្គ្រាម ត្រជាក់ថ្មីក៏នឹងកើតឡើងផងដែរ៕ ម៉ែវ សាធី

image-resizer


ចែករំលែក៖