ព័ត៌មានទាន់ហេតុការណ៍៖

បឹងធម្មជាតិចំនួនបីដែលមានទីតាំងផ្សេង គ្នា នៅក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ត្រូវបានក្រុមហ៊ុនធំមួយឃុបឃិតគ្នាចាក់ដីលុប យក ធ្វើជាកម្មសិទ្ធឯកជន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បឹង ធម្មជាតិចំនួនបី ដែលមានទីតាំងផ្សេងពីគ្នា ក្នុង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានដូចជា បឹងត្រពាំងក្នុង បឹងត្រាវ និងបឹងឈ្មោលដែលប្រកបដោយ ជីវៈចំម្រុះគ្រប់ប្រភេទ និងជាជម្រកហ្វូងមច្ឆជាតិ អាស្រ័យជីវិតរស់នៅ នោះ កំពុង រងការកាប់បំផ្លាញ ព្រៃលិចទឹក និងដឹកដីចាក់ លុបយ៉ាងអានាធិបតេយ្យបំផុតពីសំណាក់ក្រុមហ៊ុនឯកជនដ៏ធំមួយ ក្នុងគោលបំណង យកផ្ទៃដីបឹងខាងលើ មកធ្វើជាកម្មសិទ្ធិ។

លោកចេង ឃិន ប្រធានសហគមន៍នេសាទ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានប្រតិកម្មយ៉ាងខ្លាំងជុំវិញសកម្មភាពចាក់ដីលុបផ្ទៃបឹងធម្មជាតិរបស់ក្រុមហ៊ុន មិនស្គាល់អត្តសញ្ញាណខាងលើ និងដាក់បន្ទុកថា អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាមន្រ្តីជំនាញពាក់ពន្ឋ័នៅតំបន់នោះ មិនបានយកចិត្តទុកដាក់មានវិធានការទប់ស្កាត់ ឲ្យទាន់ពេលវេលានៅឡើយទេ ផ្ទុយទៅវិញ បែរជាបណ្តែតបណ្តោយ ឲ្យក្រ្មមហ៊ុនមួយនេះ ធ្វើសកម្មភាពបានយ៉ាងរលូន ចំណុចនេះត្រូវបានប្រជាពលរដ្ឋដាក់ការសង្ស័យថា វាជាអំពើឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធ។

លោក ចេង ឃិន បានបញ្ជាក់ប្រាប់ឲ្យដឹងទៀតថា វាជារឿងពិតណាស់ បឹងធម្មជាតិ រូមនិងព្រៃលិចទឹក នៅក្នុងឃុំសាមគ្គី មួយចំនួនធំកន្លងមក ត្រូវបានគេឃុបឃិតគ្នា ចាក់ដីលុបយក ជិតអស់ហើយ មិនមានប្រជាពលរដ្ឋណាម្នាក់ហ៊ានចេញមុខតវ៉ានោះទេ ដោយពួកគេអះអាងថា មានប្លង់កម្មសិទ្ធិ ប៉ុន្តែប្លង់កម្មសិទ្ធិគ្របណ្តប់លើផ្ទៃបឹង និងព្រៃលិចទឹកទៅវិញ ដែលប្រាសចាកពីច្បាប់ របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ដែលបានកំណត់ថា ភ្នំ- បឹងបួរ-ព្រែក-អូរ-ស្ទឹងជាកម្មសិទ្ធិរបស់រដ្ឋ មិនអាចអនុញ្ញាតឲ្យ ក្រុមហ៊ុន ឬបុគ្គលណាម្នាក់រំលោភយកធ្វើជាកម្មសិទ្ទិបានឡើយ។

លោកប្រធានសហគមន៍បានបន្តទៀតថា សព្វថ្ងៃនេះការអនុវត្តច្បាប់នៅស្រុកព្រៃនប់នៅមានកម្រិត បទល្មើស ការកាប់បំផ្លាញព្រែលិចទឹក ក៏ដូចជាការចាក់ដីលុបព្រែក-បឹង ព្រៃលិចទឹក ឬក៏ឆ្នេរសមុទ្រជាដើម នៅតែមានបន្តរហូតមកដូចជាករណី ចាក់ដីលុបផ្ទៃបឹងធម្មជាតិនៅចំណុចខាងលើនេះជាដើម សបញ្ជាក់ឲ្យ ឃើញថា មន្រ្តីថ្នាក់ដឹកនាំស្រុក និងការិយាល័យជំនាញទាំងមូល ហាក់ដូចជាមិនមានការយល់ដឹងពីគុណប្រយោជន៍នៃសម្បត្តិធនធាន ធម្មជាតិ ដែលមានស្រាប់ និងការអភិរក្ស័ ថែរក្សាការពារអ្វីនោះឡើយ។ ទាំងនេះ គឺជាបញ្ហាប្រឈមមូយដ៏ធំនៃការបាត់បង់ធនធានធម្មជាតិទៅថ្ងៃអនាគត ហើយសម្រាប់បឹងធម្មជាតិខាងលើនេះ វាបានបម្រើផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ ក្នុងឃុំសាមគ្គីទាំង មួល តាំងពីជីដូន ជីតាមកម្ល៉េះ ជាពិសេស គឺប្រជាពលរដ្ឋរស់ក្នុងភូមិបឹងរាំង ភូមិព្រៃកក្រាញ់ និងភូមិតាអោងធំ ក្នុងការធ្វើរបរនេសាទ ក៏ដូចជាការដាំដុះ គឺសុទ្ធសឹងជាអ្នកពឹងផ្អែកទៅលើប្រភពទឹកក្នុងបឹងខាងលើនេះទាំងអស់ ។ ប៉ុន្តែសម្រាប់ពេលនេះអាចនឹងវិនាសហិនហោច គ្មានសល់អ្វីនោះទេ បើសិនជាថ្នាក់ដឹកនាំខេត្តព្រះសីហនុ មិនមាន វិធានការទប់ស្កាត់ឲ្យទាន់ពេលវេលា។

លោក ទិត វិទ្ធី អភិបាលស្រុកព្រៃនប់ បានមានប្រសាសន៍ថា ជុំវិញរឿងរ៉ាងខាងលើនេះ លោក មិន បានដឹងនោះទេ ដោយបញ្ហនេះ លោកនឹងឲ្យមេឃុំនៅតំបន់នោះ ចុះទៅពិនិត្យមើលដើម្បីមានវិធានការ។

អ្វីដែលជាការលើកឡើងខាងលើនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញច្បាស់នូវអ្វីដែលកំពុង តែកើតមាននាពេលនេះ វា ជាទង្វើមិនមានការទទូលខុសត្រូវរបស់សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសគឺថ្នាក់ដឹកនាំស្រុកព្រៃនប់តែម្តង ហើយនេះ ក៏ជាការផ្គើនទៅនឹងសារាចរណ៍ណែនាំលេខ១របស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃលិចទឹកគ្រប់ប្រភេទ ការគ្រប់គ្រងដីព្រៃលិចទឹកដោយខុសច្បាប់ ជាដើម។

លោកប្រធានសហគមន៍ រួមនឹងប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើ សំណូមពរ ឲ្យលោករដ្ឋមន្រ្តីក្រសូងពាក់ព័ន្ឋមេត្តាជ្រាប និងចុះមកពិនិត្យដោយផ្ទាល់ម្តងហើយ ដើម្បីមានវិធានការទៅតាមផ្លូវច្បាប់ចំពោះ អ្នកដែលមានការពាក់ព័ន្ធ និងក្រុមហ៊ុនខាងលើនេះ ដើម្បីអភិរក្សទុកជាសម្បត្តរដ្ឋ សម្រាប់កូនចៅជំនាន់ក្រោយៗបានប្រើប្រាស់ ។

គួរបញ្ជាក់ផងដែរថា ថ្មីនេះ រាជរដ្ឋាភិបាលបានសម្រេចលុបបណ្ណកម្មសិទ្ធិដីធ្លីចំនួន៧បណ្ណ ស្មើនឹងទំហំ៤៨ហិកតា ស្ថិត នៅក្នុងឃុំទឹកផ្លា ស្រុកព្រៃនប់ របស់ក្រុមហ៊ុន លោកឧកញ៉ា ហាន់ ឃៀង មកទុកជាសម្បត្តរដ្ឋវិញ ក្រោយ ពីពិនិត្យឃើញថា ប្លង់កម្មសិទ្ធិទាំង៧នោះ បានធ្វើគ្រប់ដណ្តបលើដីព្រៃលិចទឹក ៕ ឆ្លាម សមុទ្រ

ae (7) ae ae (1) ae (2) ae (3) ae (4) ae (5) ae (6)


ចែករំលែក៖