ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់បានជនល្មើសម្នាក់ជំរិតទារលុយពីប្រជាពលរដ្ន ដោយយកឈ្មោះព្រះរាជអាជ្ញាទៅប្រើប្រាស់

ចែករំលែក៖

ខេត្តកំពង់ធំ ៖ កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ លោកអិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំបានបញ្ចាអោយកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលតែងតែដើរយកឈ្មោះព្រះរាជអាជ្ញាទៅគំរាមគំហែងទាលុយពីប្រជាពលរដ្ន ការឃាតខ្លួននេៈបានធ្វើឡើងក្នុងភូមិបល្ល័ង្គ សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែនខេត្តកំពង់ធំ នៅនិងផ្ទះជនរងគ្រោះ។

លោកអិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំបានអោយដឹងថា ជនល្មើសរូបនេះបានជំរិតទារលុយពីជនរងគ្រោះចំនួន៥០០ដុល្លារជាថ្នូរ នឹងការមិនចាប់ខ្លួនកូនរបស់គាត់ដែលលួចប្រើថ្នាំញៀនកន្លងមក ។

ក្រោយពីមានការគំរាមដូចនេះ ជនរងគ្រោះក៏ទំនាក់មកកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បន្ទាប់មកក៏ឃាត់បុគ្គលនោះបាន ។ កន្លងមកតែងតែមានជនខិលខូចមួយចំនួនដើរយកឈ្មោះសមត្ថកិច្ច ក៏ដូចជាស្ថាប័នអយ្យការគំរាមយកប្រាក់ពីប្រជាពលរដ្ឋ តែពេលនេះបានឃាត់ខ្លួនហើយ។

ជនល្មើសឈ្មោះ ហ៊ុង ហេន អាយុ ៤៤ ឆ្នាំ រស់នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

តាមលោកព្រះរាជអាជ្ញាបានអោយដឹងថា ជនសង្ស័យនេះតែងតែដើរឆបោកយកឈ្មោះអយ្យការជំរិតទារប្រាក់ពីជនរងគ្រោះជាញឹកញាប់។

បច្ចុប្បន្នជនល្មើសឃុំខ្លួនបណ្ណោះអាសន្ននៅ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំដើម្បីរៀបចំសំណុំរឿងបញ្ជូនមកសាលាដំបូងចាត់វិធានការតាមច្បាប់ ៕ ប៊ុន រិទ្ធី

ae (1) ae (2) ae (3)


ចែករំលែក៖