ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានសហព័ន្ធកីឡាបាល់បោះជំរុញឲ្យមន្ត្រីរបស់ខ្លួនអនុវត្តនូវផែនការកំណែទម្រង់សម្រាប់ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ៖ លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជាបានជំរុញឲ្យមន្ត្រីសហព័ន្ធគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តនូវផែនការកំណែទម្រង ដើម្បីឆ្ពោះទៅរកភាពជោគជ័យ នៅលើឆាកជាតិ និងអន្តរជាតិ ។

លោកប្រធានបានលើកឡើងបែបនេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សា សិក្ខាម៤៩នាក់ស្តីពី លេខាតុនិង ស្នងការប្រកួតកីឡាបាល់បោះកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលប្រជុំវិមាពហុកីឡដ្ឋានជាតិ។

លោកស៊ាន បូរ៉ាត បានលើកឡើងថា ដើម្បីសម្រេចឲ្យបាន នូវផែនការកំណែទម្រងវិស័យកីឡាបាល់បោះ នាពេលនេះ អស់លោក លោកស្រីដែលមានវត្តមាននៅក្នុងសិក្ខាសាលាថ្ងៃនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់។ សម្រាប់ពន្លឿនដល់រីកចម្រើន របស់កីឡាបាល់បោះកម្ពុជាទៅថ្ងៃអនាគត ។ ប៉ុន្តែអ្វីដែលនាំឲ្យបាល់បោះអាចជោគជ័យទៅបានប្រកបដោយគុណភាព ឧត្តមភាព នៅលើឆាកអន្តរជាតិនោះ គឺមន្ត្រីគ្រប់ផ្នែក ដែលពាក់ព័ន្ធត្រូវពង្រឹងយន្តការនៃការគ្រប់គ្រង់របស់ខ្លួនតាមផ្នែកនីមួយៗ ឲ្យមានប្រសិទ្ធភាពខ្ពស់។

លោក ប្រធានសហព័ន្ធរូបនេះបានបក្រើនរំលឹកដល់សិក្ខាមមកពីមន្ទីរអប់រំរាជធានី ខេត្តទាំង២៥ ត្រូវបន្តអនុវត្តផែនការរបស់ក្រសួង ក៏ដូចជាសហព័ន្ធដែលបានដាក់ចុះរួចហើយឲ្យប្រសិទ្ធភាពបន្ថែមទៀត ធ្វើយ៉ាងបន្តអភិវឌ្ឍខ្លួនឲ្យក្លាយទៅជាអ្នកជំនាញដ៏ពិតក្នុងវិស័យកីឡាបាល់បោះ ដែលអាចបម្រើដល់ការប្រកួតគ្រប់ព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិ ។

គួររំលឹកថា សិក្ខាសាលាស្តីពីលេខាតុ និងស្នងការប្រកួតកីឡាបាល់បោះនេះ ធ្វើឡើងស្របពេលដែល សហព័ន្ធខាងលើទើបបានធ្វើមហាសន្និបាតបោះឆ្នោតរៀបចំឡើងវិញនូវ រចនាសម្ព័ន្ធដឹកនាំអាណត្តិថ្មីដោយជម្រុះ សមាជិកប្រតបត្តិខ្លះចោល ដើម្បីកែទម្រង់ប្រព័ន្ធគ្រប់គ្រងឲ្យមាននិរន្តរភាពឆ្ពោះទៅពង្រឹងសមត្ថភាពមន្ត្រីសហព័ន្ធ មកពីគ្រប់រាជធានី ខេត្ត២៥ទូទាំងប្រទេសប្រមាណ៤៩នាក់ ៕

IMG_7444 IMG_7445 IMG_7451 IMG_7454


ចែករំលែក៖