ព័ត៌មានទាន់ហេតុការណ៍៖

សន្និសីទសារព័ត៌មាន ស្តីពី «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»

ចែករំលែក៖

ខេត្តសៀមរាប៖ សន្និសីទសារព័ត៌មាននេះ មានរយៈពេលកន្លះម៉ោង ចាប់ផ្តើមនៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមហាសណ្ឋាគារអង្គរ មុខព្រះបរមរាជរាំង ក្នុងក្រុងសៀមរាប មានអ្នកចូលមកពីអង្គភាពផ្សេងៗមានដូចជា៖អ្នកកាសែតជាតិ និងអន្តរជាតិ ជាច្រើននាក់ ដែលកំពុងរង់ចាំចូលរួម ធ្វើពិធីសន្និសីទសារព័ត៌មានស្តីពីការសម្ពោធភាពយន្ត គេនៅក្នុងទឹកដីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប ដែលមានចំណងជើងថា«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» របស់តារាហូលីវូដ ដឹកនាំដោយ លោកស្រីAngelina Jolie ។

សូមបញ្ជាក់ថា រឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលដឹកនាំដោយតារាភាពយន្តហូលីវូដ លោកស្រី អេនជីលីណា ជូលី (Angelina Jolie) នឹងត្រូវចាក់បញ្ចាំងលើកដំបូងនៅខេត្តសៀមរាបសម្រាប់រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ(ទី១៨-១៩ ខែកុម្ភៈ) ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះមហាក្សត្រព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាទ្រង់យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះវរម្យរាជមាតា។ការចាក់បញ្ចាំងនេះ មិនបានបើកឱ្យទស្សនាដោយសេរីនោះឡើយ ដោយអ្នកដែលបានចូលរួមទស្សនាការចាក់បញ្ចាំងនេះគឺត្រូវបានគេកំណត់ចំនួនរួចរាល់អស់ហើយ មានចំនួនជាង១ពាន់នាក់ ៕ ប៊ុន រិទ្ធី

aer (3) aer (4) aer (5) aer (6) aer (7)

aer (1)

aer (2)


ចែករំលែក៖