ព័ត៌មានទាន់ហេតុការណ៍៖

ការជួញដូរអាវុធនៅលើពិភពលោកមានសកម្មភាពខ្លាំងក្លាបំផុតមិនធ្លាប់មានចាប់តាំងពីសង្គ្រាមត្រជាក់

ចែករំលែក៖

ការជួញដូរអាវុធនៅលើពិភពលោក ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះកើតឡើង ខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីសង្គ្រាមត្រជាក់មក។ តាមលទ្ធផលស្រាវជ្រាវរបស់ មជ្ឈមណ្ឌលសន្តិភាពអន្តរជាតិ SIPRI បាន ប្រកាសនៅថ្ងៃទី២០ខែកុម្ភៈថា ប្រទេស ដែលលក់អាវុធច្រើនបំផុតនោះគឺអាមេរិក ក្នុងរយៈពេលពីឆ្នាំ២០១២ដល់ឆ្នាំ២០១៦។ បន្ទាប់មកគឺប្រទេសរុស្ស៊ី ចិន បារំាង និង អាល្លឺម៉ង់។ ក្នុងចំណោមអាវុធដែលលក់ចេញទៅក្រៅ៧៤ភាគរយក្នុងនោះអាមេ រិកនិងរុស្ស៊ីមានដល់ទៅ៥៦ភាគរយ។

ចាប់តាំងពីឆ្នាំ២០០៤មកការលក់អាវុធ ទៅក្រៅប្រទេសបានកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែការកើនឡើងខ្ពស់បំផុតនោះគឺក្នុង រយៈពេលពីឆ្នាំ២០១២ដល់ឆ្នាំ២០១៦គឺកើនឡើង៨,៤ភាគរយ បើប្រៀបធៀបនឹងដំណាក់កាលពីឆ្នាំ២០០៧ដល់ឆ្នាំ២០១១។

តាមរបាយការណ៍បានឲ្យដឹងថា ប្រទេស នៅអាស៊ី និងមជ្ឈិមបូព៌ាមានតម្រូវការ ទិញអាវុធច្រើនបំផុត ចំណែកនៅតំបន់ អាហ្វ្រិក អឺរ៉ុបកើនឡើងតិចតួច។ ចំនួនអាវុធ ដែលលក់ទៅលើទីផ្សាក្នុងតំបន់អាស៊ីកើនឡើង៧,៧ភាគរយ បើប្រៀបធៀបនិង៥ឆ្នាំ មុន ហើយអាស៊ីទិញអាវុធស្មើរនិងចំណោម អាវុធលដែលក់នៅលើពិភពលោកចំនួន ៤៣ភាគរយ។

ក្នុងរយៈពេលពីឆ្នាំ២០១២ដល់ឆ្នាំ ២០១៦អាមេរិកលក់អាវុធទៅក្រៅប្រទេស កើនឡើងដល់ទៅ២១ភាគរយក្នុងនោះពាក់ កណ្តាលលក់នៅតំបន់មជ្ឈិមបូព៌ា។ អាមេរិកលក់អាវុធទៅឲ្យប្រទេសជាង១០០នៅជុំវិញពិភពលោកក្នុងនោះមានកាំជ្រួច មីស៊ីល និងអាវុធដែលមានសមត្ថភាពវាយប្រហារខ្ពស់បំផុត។

ក្នុងរយៈពេលដូចគ្នានោះរុស្ស៊ីក៏បាន លក់អាវុធទៅក្រៅប្រទេសស្មើនឹង២៣ ភាគរយនៃអាវុធលក់ចេញទាំងអស់លើ ពិភពលោកកើន៤,៧ភាគរយ។

ចិនឈរនៅលំដាប់ទី៣ដោយមានអាវុធ លក់ចេញទៅក្រៅប្រទេសស្មើនឹង៦,២ភាគ រយនៃអាវុធនាំចេញទាំងអស់នៅលើពិភពលោក។ បន្ទាប់មកគឺបារាំង មាន៦ភាគរយ និងអាល្លឺម៉ង់មាន៥,៦ភាគរយ។

ចំណែកប្រទេសដែលទិញអាវុធច្រើនជាងគេបំផុតក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះគឺឥណ្ឌា អារ៉ាប៊ីសាអ៊ូឌីត ចិន និងអាល់ ហ្សេរីជាដើម។

ការទិញអាវុធរបស់ឥណ្ឌាកើនឡើង ៤៣ភាគរយ បើប្រៀបធៀបនឹងដំណាក់ កាលដូចគ្នា ចំណែកនៅប្រទេសក្នុងតំបន់អាស៊ានវិញក៏កើនឡើង៦,២ភាគរយផង ដែរ។

ដោយឡែកប្រទេសនៅតំបន់មជ្ឈិម បូព៌ាការទិញអាវុធកើនឡើងរហូតដល់ទៅ៨៦ភាគរយស្មើ២៩ភាគរយនៃអាវុធលក់ចេញទាំងអស់លើពិភពលោកក្នុងនោះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតឈរលំដាប់ទី២ បន្ទាប់ពីឥណ្ឌាដោយប្រទេសនេះទិញអាវុធ កើនឡើងរហូតដល់ទៅ២១២ភាគរយក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។

ការទិញអាវុធនៅប្រទេសតំបន់អឺរ៉ុបវិញ ក៏កើនឡើងផងដែរ គឺកើន៣៦ភាគរយ ស្មើ១១ភាគរយនៃអាវុធនាំចេញទាំងអស់លើពីភពលោក។ ប្រភេទអាវុធដែលអឺរ៉ុប ទិញច្រើនជាងគេនោះគឺយន្តហោះចម្បាំង៕ ម៉ែវ សាធី

tread


ចែករំលែក៖