ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហុងដា ស៊េរីទំនើបបើកលឿនជ្រុលទៅបុករថយន្តដឹកសិស្សផ្អើលទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ: ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តហុងដាស៊េរីទំនើបមួយគ្រឿង បើកបរក្នុងល្បឿនលឿនមកដល់ផ្លូវកែងមិនប្រយ័ត្ន ជាន់ហ្វាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្តដឹកសិស្សសាលាវេស្ទើនអន្តរជាតិ ចំពាក់កណ្តាល បណ្ដាលឲ្យរងការខូចខាតទាំង២គ្រឿង ប៉ុន្តែសំណាងល្អ មិនមានអ្នករងរបួសនោះទេ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង២៥នាទី ព្រឹកថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៥៦៦ កែងនិងផ្លូវ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ។

តាមសាក្សីបានប្រាប់ឲ្យដឹងថា រថយន្តហុងដាពីឡុត ពណ៌ស ស្លាកលេខ ភ្នំពេញ 2AC-1888 បើកបរពីកើតទៅលិច តាមផ្លូវ៣១៥ ក្នុងល្បឿនលឿន មកដល់ចំណុចផ្លូវ៥៦៦ ជាន់ហ្វាំងមិនជាប់ក៏បានបុកនឹងរថយន្តដឹកសិស្សសាលាវេស្ទើនអន្តរជាតិ ម៉ាកសាំយ៉ុង ស្លាកលេខ ភ្នំពេញ 2U-8510 ដែលបើកបរពីត្បូងទៅជើង តាមផ្លូវ៥៦៦ ចំពាក់កណ្តាលរថយន្តចំហៀងខាងឆ្វេងដៃ បណ្តាលឲ្យរងការខូចខាត តែមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ។

ក្រោយពេលកើតហេតុនរគបាលចរាចរនៃអធិការដ្ឋាននរគបាលខណ្ឌទួលគោក និងលោកនាយប៉ុស្ត៏បឹងកក់១ បានទៅដល់យករថយន្តទាំង២គ្រឿអែបខាង ដើម្បីទុកផ្លូវឲ្យអ្នកដំណើរធ្វើចរាចរឆ្លងកាត់ ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើ ភាគីរថយន្តទាំង២គ្រឿង បានបញ្ចប់រឿងនៅហ្នឹងកន្លែងកើតហេតុ ដោយយល់ព្រមយករថយន្តទៅជួសជុលរៀងៗខ្លួន ៕ ស តារា

IMG_5531 IMG_5532 IMG_5533 IMG_5534


ចែករំលែក៖