ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីម្នាក់ជិះម៉ូតួម្នាក់ឯងត្រូវរថយន្ដតាកូម៉ាបើកបុករងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពងធំ ៖ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៧ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដតាកូម៉ាបើកបុក ស្រ្ដីម្នាក់កំពុងជិះម៉ូតូបណ្ដាលអោយដួលបោកក្បាលរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ចំណុច វាលឆ្នាំង ក្នុងភូមិ ឃុំ ក្រយា ស្រុក សន្ទុកខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចចរាចរណ៍បានប្រាប់អោយដឹងថា មុនពេលកើតហេតុគេឃើញម៉តូបើកបរស្របទិសគ្នាពីជើងទៅត្បូង មានដល់ចំណុចកើតហេតុ រថយន្តម៉ាកតាកូម៉ា ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2C1627 អ្នកបើកមិនស្គាល់អត្តសញ្ញាណ បានចុះរត់បាត់បន្ទាប់ពីបានបុកម៉ូតូម៉ាកសង់កូរ៉េ ពណ៌ស្លាទុំ គ្មានស្លាកលេខ បើកបរដោយឈ្មោះជា សារឿន ភេទស្រី ៣៥ឆ្នាំ នៅភូមិសំបួរ ឃុំសំបួរ ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម រងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុក ។

ក្រោយកើតហេតុ សមត្ថកិច្ចបានប្រមូលវត្ថុតាងម៉ូតូ និងរថយន្ដយកទៅរក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលក្រយា និងបើកការស៊ើបអង្គេតរកជនបង្កឲ្យចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុន រិទ្ធី

ae (1) ae (2) ae (3)


ចែករំលែក៖