ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសង្យស្នើឲ្យអាជ្ញាធររាជធានីលុបបំបាត់ការដាក់តាំងផ្សាយពាណិជ្ជកម្មស្រាបៀរនៅលើដងផ្លូវសាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងពិធី បិទសន្និបាត មន្ដ្រីសង្ឃរាជធានី លើកទី២៥ ដែលបានធ្វើឡើង កាលពីរសៀលថ្ងៃទី២១ កុម្ភៈ ឆ្នា២០១៧ នៅសាលមហោស្របចេឡា សង្កាត់ផ្សារដើមគរ ខណ្ឌទួល គោកព្រះសង្យបានសំណូមពរសុំ ឲ្យអាជ្ញាធររាជធានីភ្នំពេញលុប បំបាត់ការតាំងប៉ាណូផ្សាយពាណិជ្ជកម្មស្រាបៀនៅលើដងផ្លូវជាសាធារណៈ និងការធ្វើកាតអោយព្រះសង្ឃដើម្បីបិណ្ឌបាត្រនៅតាមទីប្រជុំជននានា។

ព្រះសង្ឃដែលគង់នៅវត្តនាគវ័នបានមានសង្ឃដីកាថា នៅក្នុងរាជធានីភ្នំពេញមាន ប៉ាណូធំ ៗ នៅតាមដងផ្លូវដើម្បីដាក់ផ្សាយពាណិជ្ជកម្មស្រាបៀ ដែលបង្ហាញអោយឃើញពីការជម្រុញអោយប្រជាពលរដ្ឋផឹកស្រាកាន់តែច្រើន ស្របពេលព្រះពុទ្ធសាសនាបានហាមមិនអោយមនុស្សសេពសុរានោះ។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ៖ វិស័យព្រះពុទ្ធសាសនា និងអាណាចក្រ ជាកូនភ្លោះ និងគ្នាដើរ ទន្ទឹម គ្នា បើវិស័យ អាណាចក្រ រីកចម្រើន វិស័យពុទ្ធចក្រក៏រីកចម្រើន ដែរ ។ តែយើង ក៏មិនភ្លេច អ្នកដែល រុញនាវាកម្ពុជាយើង ឲ្យទទួល បានការរីកចម្រើន លើគ្រប់វិស័យ រហូតដល់សព្វថ្ងៃនេះដែរ ។

ក្នុងឱកាសនោះ លោក ប៉ា សុជាតិវង្ស បានសំណូមពរ ឲ្យវត្ដអារាមនីមួយៗ ត្រូវ ចូលរួម ជាមួយរាជរដ្ឋាភិបាល នូវគោល នយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ។ បច្ចុប្បន្ននេះ វត្ដអារាម មានការរីកចម្រើន ដោយសារជីវភាព ប្រជាពលរដ្ឋធូរធារ និងសម្បូរសម្បាយ អាស្រ័យប្រទេសជាតិមាន សុខសន្ដិភាព ពេញលេញ ទាំងនេះ ក៏មានការដឹកនាំ ដ៏ត្រឹមត្រូវ របស់សម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន ។

លោកបន្ដថា៖ ពុទ្ធចក្រ និងអាណាចក្រ គឺអាស្រ័យគ្នាទៅវិញទៅមក បើប្រទេសជាតិគ្មានសន្តិភាព សាសនាក៏មិនអាចរីកលូតលាស់បានដែរ។ ក្រោមម្លប់សន្តិភាព នៃ នយោ បាយសុខដុមនីយកម្មសាសនា កម្ពុជាបានបើកទូលាយឱ្យមានគ្រប់សាសានាទាំងអស់អាចរស់នៅជាមួយគ្នាបាន។

ជំនឿយ៉ាងមុតមាំរបស់ប្រជាជនកម្ពុជា ចំពោះព្រះពុទ្ធសាសនា បានធ្វើឱ្យវិស័យនេះរីកចម្រើន និងអភិវឌ្ឍន៍គ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា។

លោកសុំសំណូមពរចំពោះសម្ដេច ព្រះថេរ៉ានុថេរៈគ្រប់វត្តក្នុងរាជធានីភ្នំពេញ ចូលរួមថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពសង្គម ជាពិសេសចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពគ្រប់វត្តអារាម។ ទទួលយកនូវការសម្រេចក្នុងខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៥ នេះដោយគោរព ៕ សំរិត

image11 image1 image2 image3 image4 image5 image6 image7 image8 image9 image10


ចែករំលែក៖