ភ្នំពេញ៖ រថយន្ដសេរីទំនើបចំនួន៣គ្រឿង បើកប្រដេញគ្នាក្នុងល្បឿនយ៉ាងលឿន ក្នុងនោះមានរថយន្ដ ម៉ាក BENTLEYមួយគ្រឿងបានបុករះម៉ូតូម៉ាក I con មួយគ្រឿង និងរថយន្ដម៉ាក Vistoមួយគ្រឿង បណ្ដាលអោយនារីពីរនាក់ ជាអ្នកជិះម៉ូតូរងរបួសធ្ងន់ និងបុរសម្ចាស់រថយន្ដ Visto រងរបួសស្រាលចំណែកអ្នកជិះនៅក្នុងបង្ករងរបួស២ ឬឯរថយន្ដបង្កបន្តទៅបុកគល់ឈើដែលនៅលើចញ្ចើមផ្លូវ និងបង្គោលស្លាកសញ្ញាចរាចរណ៍បាក់អស់មួយដើមអូសប្រហែល១០០ម៉ែត្រទើបអស់ល្បឿនទៅមុខលែងរួច ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលា០១និង៣០នាទីរំលងអធ្រាត្រ ឈានចូល២២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចខាងមុខអនុវិទ្យាល័យចតុមុខ តាមបណ្ដោយមហាវិថីព្រះនរោត្ដម ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញនារី២នាក់ជិះម៉ូតូម៉ាក I con ពណ៍ផ្កាឈូក ពាក់ស្លាកលេខ កណ្ដាល 1I-7335 និងរថយន្ដម៉ាក Visto ពណ៍លឿន ពាក់ស្លាកលេខ ភ្នំពេញ 2Q-8530 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោត្ដមទិសដៅពីជើងទៅត្បូងស្របទិសជាមួយម៉ូតូ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ដសេរីទំនើបចំនួន៣គ្រឿងបើកប្រដេញគ្នាក្នុងល្បឿនយ៉ាងលឿនមកពីក្រោយហើយក្នុងនោះមានរថយន្ដម៉ាក BENTLEY ពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញ 2AX-3333 បើកដោយបុរសជនជាតិចិនបីនាក់និងរួមដំណើរដោយនារីម្នាក់ជាជនជាតិចិនដូចគ្នាក្នុងស្ថានភាពស្រវឹងស្រា បានមកបុកម៉ូតូនិងរថយន្ដ visto ពីក្រោយយ៉ាងពេញទំហឹងបណ្ដាលអោយនារីអ្នកជិះម៉ូតូពីរនាក់រងរបួសធ្ងន់ ។ ចំណែកម្ចាស់រថយន្ដVisto រងរបួសស្រាល ឬឯរថយន្ដបង្កមិនទាន់អស់ល្បឿនបន្តទៅបុកគល់ឈើនិងបង្គោលស្លាកសញ្ញាចរាចរណ៍នៅលើចញ្ចើមផ្លូវបាក់មួយដើមអូសជិត១០០ម៉ែត្រទើបអស់ល្បឿនទៅមុខលែងរួច ។
ប្រភពបានបន្តថា ក្រោពីបង្កហេតុអ្នកជិះនៅក្នុងរយន្ដបង្កពីរនាក់ មាននារីម្នាក់និងបុរស់ម្នាក់ដែលមិនរងរបួសបានឡើងជិះរថយន្ដមួយគ្រឿងទៀតគេចខ្លួនបាត់និងពីរនាក់ទៀតរងរបួសត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យជាមួយជនរងគ្រោះភ្លាមៗ។
ក្រោយមកទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងបានសហការជាមួយកម្លាំងជំនាញចរាចរណ៍រាជធានីភ្នំពេញ ចុះមកវាស់វែងស្ទួចយករថយន្ដទាំងពីរគ្រឿង និងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដោះស្រាយតាមនិតិវិធី ។ ចំណែកអ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕ ព្រែកជ័យ