ព័ត៌មានទាន់ហេតុការណ៍៖

ខំដោះម៉ាញ៉េតូចចេញហើយបែរជាមកលួចកន្ទុយរ៉ឺម៉កទៅវិញ

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ ខណៈកំពុងលង់លក់ក្នុងដំណេក ត្រូវជនសង្ស័យលួចកន្ទុយរ៉ឺម៉កទៅបាត់ កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមុខផ្ទះ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ហើយបានរត់ទៅប្តឹងប៉ូលីសប៉ុស្តិ៍ចោមចៅ អោយជួយអន្តរាគមន៍។

ជនរងគ្រោះមានឈ្មោះ សេង ឡេង ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិបប៉ោង ឃុំនាប៉ោង ស្រុកពាមរក៍ ខេត្តព្រៃវែង ។ ចំណែកម៉ូតូដែលចោរលួច យកទៅបាត់ ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1A-1813 ជាម៉ូតូអូសរុឺម៉កកង់បី ។

តាមសំដីម្ចាស់រ៉ឺម៉កបានអោយដឹងថា ជារៀងរាល់ថ្ងៃរួបគាត់តែងតែទុករឺម៉កនៅមុខផ្ទះដោយខ្លាចមានគេលួចទើបខំដោះម៉ាញ៉េតូចេញកុំអោយបញ្ឆេះបាន។ លុះមកដល់ថ្ងៃកើតហេតុខណះលង់លក់ក្នុងដំណេកព្រឹកឡើងស្រាប់តែបាត់កន្ទុយរឺម៉កទើបភ្ញាក់ផ្អើលនិងរត់ទៅប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ ៕ សុខាសែនជ័យ

image1


ចែករំលែក៖