ព័ត៌មានទាន់ហេតុការណ៍៖

កែវ រតនា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹកខេត្តកំពង់ឆ្នាំងសង្ស័យដោះលែងជនជាតិវៀតណាមដែលសម្លាប់ស្ត្រីខ្មែរ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ លោកកែវ រតនា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹកបែកធ្លាយផ្ទួនៗយោងតាមប្រភពបានឲ្យដឹងថា នៅតំបន់ទេសចរណ៍ឆ្នេរទន្លេផ្សារក្រោម ដែលកន្លងមកអភិបាលខេត្តកំពង់ឆ្នាំង បានរៀបចំសណ្ដាប់ធ្នាប់ឲ្យឆ្នេរទន្លេ មាន សោភណភាព ស្រស់បំព្រង ទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តជាតិចូល មកទស្សនាទេសភាព ធម្មជាតិភ្នំនាងកង្រី និងចូលរួមប្រកួតប្រជែងទីក្រុងស្អាត ជៀសវាងភាពរញេ៉រញ៉ៃ និងមានគណៈ កម្មការចម្រុះរបស់ខេត្តបានណែនាំមិនឲ្យ ទូកចតលក់ដូរ នៅមាត់ឆ្នេរទន្លេ ។

យោងតាមប្រភពបានឲ្យដឹងថា មាន ទូកជនជាតិវៀតណាមចតលក់កាហ្វេ និងអីវ៉ាន់ផ្សេងៗដោយសេរី ថ្នូរទៅនឹង លុយចំនួន៥ម៉ឺនទៅ៦ម៉ឺនរៀលក្នុង១ខែៗ ប្រភពបង្ហើបថា គេបង់ឲ្យការិយាល័យនគរ បាលចរាចរណ៍ផ្លូវទឹក ។

ប្រភពបង្ហើបបន្ថែមថា លោកកែវ រតនា នាយការិយាល័យផ្លូវទឹកបានកំណត់ទារ ប្រាក់ពីកូនចៅ ក្នុងអង្គភាពម្នាក់ៗ១០០ដុល្លារ ក្នុងការដំឡើងមុខងារនិងឋានន្តរស័ក្តិ ។ ដោយឡែកមន្ត្រីដែលអសកម្មការងារ នៅ ផ្ទះមិនមកបំរើការងារក្នុងអង្គភាព ក្នុង ១នាក់ត្រូវបង់១០ម៉ឺនរៀល ក្នុង១ខែ និង ម្នាក់២០០ដុល្លារក្នុង១ឆ្នាំ។

លោក កែវ រតនា នាយការិយាល័យ ចរាចរណ៍ផ្លូវទឹកបានមកបកស្រាយលំអិតគ្រប់សាច់រឿងក្នុងការបែកធ្លាយរឿងរបស់ខ្លួនថា ទូកជនជាតិវៀតណាម លក់កាហ្វេ និងលក់អីវ៉ាន់ ផ្សេងៗនៅមាត់ទន្លេផ្សារ ក្រោមលោកមិនមានការពាក់ព័ន្ធយកលុយនោះទេ លោកធ្លាប់បានដេញ មិនឲ្យទូក ចតលក់ដូរ នៅចំណុចខាងលើជាច្រើនដង តែបានមួយរយៈ ។ លោកបានទទួល ស្គាល់ថាប្រហែល ជាមានកូនចៅរបស់ លោកពាក់ព័ន្ធនឹងកាតទូរស័ព្ទ១ដុល្លារទៅ២ដុល្លារប៉ុណ្ណោះ ។ ចាប់ ពីថ្ងៃស្អែកទៅ លោកហ្នឹងដេញចេញមិនឲ្យទូកចតលក់ បន្តទៀតឡើយ ដែលបណ្ដាលលេចឮព័ត៌ មានមិនល្អនាំឲ្យជះឥទ្ធិពលអាក្រក់ដល់រូបលោកបន្តទៀត ។

លោកបានបន្តថា លោកមកកាន់ តំណែងជានាយការិយាល័យផ្លូវទឹកនេះ មិនទាន់បានមួយឆ្នាំផង លោកមិនដែល បានដំឡើងតួនាទីឋានន្តរស័ក្តិមន្ត្រីណា ម្នាក់ឡើយ ។ មានរឿងអី ដែលលោកទៅ យកលុយពីពួកគេនោះ លោកធ្លាប់និយាយ ថា កន្លែងធ្វើការនាយរងការិយាល័យ នាយផ្នែករងផ្នែក ដែលខ្វះសម្ភារធ្វើការ ដូចជាកៅអីជាដើម គួរតែទិញសម្រាប់ ប្រើប្រាស់ខ្លួនឯង ។ ចំណែកព័ត៌មានដែលថា លោកយកលុយពីមន្ត្រីក្រោមឱវាទអសកម្ម ការងារ គឺមិនមានទាល់តែសោះ ពីព្រោះ បច្ចុប្បន្នកម្លាំងមានតែ១២នាក់ បែងចែក នៅតាមស្នាក់ការត្រួតពិនិត្យ ផ្លូវទឹកតាម ស្រុក នៅស្នាក់ការផ្សារក្រោមជាមួយលោក ចំនួន៥នាក់ ពេលមានសភាពការណ៍គ្រោះថ្នាក់ចរាចណ៍ម្ដងៗ មានតែខ្វះកម្លាំង ប្រើ មិនមានមន្ត្រីអសកម្មនោះទេ ។

លោកបានបកស្រាយបំភ្លឺបន្ថែម ករណីដោះលែងមនុស្ស២នាក់ ក្នុងករណី ដែលប្រជាពលរដ្ឋបានពទ្ធ័ចាប់ជនសង្ស័យចំនួន៣នាក់ មានវត្ថុតាងឧបករណ៍ឆក់ត្រី ប្រគល់ឲ្យសមត្ថកិច្ច នៅវេលាម៉ោង៥និង ៥នាទីល្ងាច ថ្ងៃទី១ កុម្ភៈ ឆ្នាំ២០១៧ នៅ ចំណុចភូមិចុងកោះសង្កាត់ផ្សារឆ្នាំង ដោយ ជនទាំង៣នាក់ បានចេញទៅធ្វើសកម្ម ភាពឆក់ត្រី ពួកគេបើកកាណូតមានល្បឿន លឿនបានទៅបុកបាឡាស្មាច់១គ្រឿងផ្សេង ទៀតនៅកណ្ដាលទន្លេបណ្ដាលឲ្យស្ត្រីម្នាក់ ស្លាប់បាត់បង់ជីវិត។

ជនបង្ក៣នាក់ និងជាមុខសញ្ញា ឆក់ត្រី ប្រើប្រាស់ និងចែកចាយគ្រឿងញៀនខាង លើត្រូវបានគេដោះលែង ដោយមានការ បែកធ្លាយ ថ្នូរនឹងលុយ៥លានរៀល នៅ យប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលមាន ឈ្មោះ វៀង យ៉ាំងអាង និងង្វៀងយ៉ាំងទឹង ។

លោកកែវ រតនា បានបកស្រាយថា លោកបានបញ្ជូនជនបង្កឈ្មោះ យ៉ាំង ឡឺយ ជាម្ចាស់កាណូត និងជាអ្នកបើក កាណូត និងឧបករណ៍ ឆក់ត្រីទៅ តុលាការ រួចហើយ ។ យោងតាមចម្លើយអ្នកកាន់ ឧបករណ៍ឆក់ ឈ្មោះយ៉ាំងលីផ្ញើទៅឲ្យ ឈ្មោះ យ៉ាំងហៀង ចំណែក មនុស្ស២នាក់ ដែលដោះលែងគឺគ្រាន់តែអ្នករួមដំណើរ ប៉ុណ្ណោះ ។

លោកបានបញ្ជូនទៅតុលាការ រួចហើយ ទើបមានការដោះលែង មិនមានការយក លុយ ៥លានរៀលដូចការចោទប្រកាន់នោះឡើយ។

ព័ត៌មានបានបែកធ្លាយផ្ទួនៗមកលើ លោកកែវ រតនា នាយការិយាល័យ នគរ បានចរាចរណ៍ផ្លូវទឹកបែបនេះបានធ្វើឲ្យ មជ្ឈដ្ឋាន ប្រជាពលរដ្ឋ នៅតែមានមន្ទិល សង្ស័យមានការពាក់ពន្ធ័ប្រព្រឹត្តិអំពើពុក រលួយជាប្រព័ន្ធ ។ ដើម្បីឲ្យអស់មន្ទិល សង្ស័យលោក ឡុច សុវណ្ណរ៉ា ស្នងការនគរ បាលខេត្តកំពង់ឆ្នាំង គួរតែបើកការស៊ើប អង្កេតបកស្រាយរកការណ៍ពិតឲ្យមហា ជនអស់មន្ទិលសង្ស័យមិនអាចជឿលើតែ របាយការណ៍នោះបានទេ ៕ ‌‌ ‌ហេង នរិន្ទ្រ

97


ចែករំលែក៖