ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសីហនុ _មុខសញ្ញាលក់ និងប្រើប្រាស់ថ្នាំញៀន ចំនួន២​នាក់ត្រូវនគរបាលចាប់ខ្លួន និងចាប់​យកបាន​ថ្នាំញៀន១កញ្ចប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ កម្លាំងអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ បានបង្រ្កាបគ្រឿងញៀន១ករណី ឃាត់ខ្លួនមុខសញ្ញាចំនួន២នាក់ ៖

១,ឈ្មោះ សៀង រដ្ឋា ហៅម៉ាប់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្រុមទី៣៨ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់់យកបានថ្នាំញៀនចំនួន១កញ្ចប់,លុយចំនួន១៨ម៉ឺនរៀល, ទូរសព្ទ័ដៃម៉ាកណូគា១គ្រឿង(ជាអ្នកចែកចាយ ) ២,ឈ្មោះ នេត គន្ធា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ បច្ចុប្បន្នស្នាក់នៅក្នុងបូរីហីលតុន ភូមិ៥ សង្កាត់លេខ៤ក្រុង-ខេត្តព្រះសីហនុ (មុខសញ្ញាប្រើប្រាស់ថ្នាំញៀន) ។

បច្ចុប្បន្នមុខសញ្ញាខាងលើបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ ឆ្លាម សមុទ្រ

sa sa (1) sa (2)


ចែករំលែក៖