ព័ត៌មានទាន់ហេតុការណ៍៖

ឌីជេខេក ចេញបទចម្រៀងថ្មីរ៉េបជាមួយបារាំង និងអាមេរិក និងបង្ហាញសិល្បៈវប្បធម៌ខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ ពិតជាគួរឲ្យភ្ញាក់ផ្អើល ដែលតារាចម្រៀងរ៉េបល្បីឈ្មោះ ឌីជេខេក បានបញ្ចេញបទចម្រៀងថ្មី ជាមួយជនជាតិអាមេរិក និងបារាំង ដោយបញ្ចូលវប្បធម៌អរិយធម៌ខ្មែរជាច្រើន ក្នុងន័យលើកកម្ពស់ឱ្យបរទេសស្គាល់កម្ពុជាកាន់តែច្រើន ។

តាមរយៈបទចម្រៀងថ្មី ដែលមានរយៈពេលជាង៤នាទី បានបង្ហាញពីក្បាច់រាំរបាំខ្មែរយ៉ាងល្វតល្វន់គួរជាទីចាប់អារម្មណ៍ ហើយបទចម្រៀងនេះ ក៏បានបង្ហាញនូវទស្សនីយភាពជាច្រើនទៀត នៃទម្រង់របស់ខ្មែរដែលបរទេសទទួលស្គាល់ ។

ពិធីករ និងជាឌីជេខេក បាននិយាយថា ក្រៅតែពីចង់លើកកម្ពស់វប្បធម៌អរិយធម៌ខ្មែរឱ្យបរទេសស្គាល់កាន់តែច្រើនតាមរយៈបទចម្រៀងថ្មី ដែលជាការនិពន្ធផ្ទាល់ខ្លួនជាមួយឌីជេស្ដី គឺបទចម្រៀងដែលមានចំណងជើងថា I am old School គឺចង់អប់រំឱ្យយុវវ័យខ្មែរចៀសឱ្យឆ្ងាយពីគ្រឿងញឿន និងល្បែងអបាយមុខគ្រប់ប្រភេទដើម្បីក្លាយខ្លួនជាពលរដ្ឋល្អ។ ឌីជេខេក បញ្ជាក់ថា៖”បទនេះមានលក្ខណៈពិសេសច្រើនណាស់ ព្រោះយើងបានបញ្ចូលរបាំក្ងោកចង្វាក់ភ្លេងខ្មែរគ្រប់ប្រភេទ ក្នុងន័យធ្វើយ៉ាងណាឱ្យទាក់ទងហើយខ្ញុំជឿថាប ទនេះនឹងផ្ទុះខ្លាំង”។

ជាមួយក្ដីរំពឹងថា នឹងជោគជ័យខ្លាំងឌីជេខេក ក៏សង្ឃឹមថា បទថ្មីក៏អាចជួយលើកកម្ពស់ប្រជាប្រិយភាពខ្លួនឱ្យខ្ពស់ជាងមុនផងដែរ ។ លោករំពឹងដែរថា បទចម្រៀងថ្មីនេះដែរក៏នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនផងដែរ ៕ វឌ្ឍនា

abe (7) abe abe (1) abe (2) abe (3) abe (4) abe (5)


ចែករំលែក៖