ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនចោរស្រីប្រុស២នាក់លួចដោះខ្សែកក្មេងស្រីអាយុ២ឆ្នាំនៅក្នុងផ្សារថ្នល់ទទឹង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យទាំង២នាក់នេះ បានធ្វើសកម្មភាពលួចដោះ ខ្សែកកូនក្មេង នៅក្នុងផ្សារ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត៨ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅផ្សារថ្នល់ទទឹង ស្ថិតភូមិស្វាយក្រោមឃុំតាជេសស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះ ម្នាក់ឈ្មោះ អ៊ី សុខខី ភេទប្រុស អាយុ៤៥ឆ្នាំនៅភូមិដើមស្ដៅឃុំពង្រស្រុកកោះសុទិនខេត្តកំពង់ចាម និងម្នាក់ទៀតឈ្មោះរ៉េត ឃីម ភេទស្រី អាយុ២២ឆ្នាំនៅភូមិព្រៃទទឺងឃុំព្រៃទទឹង ស្រុកព្រៃឈខេត្តកំពង់ចាម។ ចំណែកឯក្មេងស្រីរងគ្រោះនោះមានឈ្មោះ នី លីជីង អាយុ២ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ ។

សមត្ថកិច្ចបានអោយដឹងទៀតថា នៅមុនពេលកើតហេតុ ស្រ្តីឈ្មោះដោក សៀម ដែល បាននាំចៅស្រីរបស់គាត់ឈ្មោះនី លីជីង ទៅផ្សារទិញម្ហូប នៅក្នុងផ្សារថ្នល់ទទឹង នៅពេលដែលកំពុងដើផ្សារនៅកន្លែងដែលមានមនុស្សអ៊ូរអរច្រើននោះ ចៅស្រីរបស់គាត់បានយំ ពេលនោះស្រាប់តែមានគេអ្នកដែលស្គាល់គ្នាបានស្រែកប្រាប់ថា ស្រ្តីជនសង្ស័យបន្លំលួចដោះខ្សែក ចៅស្រី ពេលនោះក៍ផ្អើលឆោឡោឡើងហើយចាប់ជនសង្ស័យទាំងពីរនាក់ជាបន្តបន្ទាប់តែម្តង និងបានរាយការណ៍ទៅជួយអន្តរាគមន៍ ។

ពេលសមត្ថកិច្ចទៅដល់បានធ្វើការឆែកឆេររកឃើញមានខ្សែកប្លាកទីន១ខ្សែ ទម្ងន់២ជី ដែលជារបស់ក្មេងស្រី នី លីជីង ហើយសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង កសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តទៅតាមនីតិវិធីតែម្តង ៕ ចន្ថា

ae ae (1)


ចែករំលែក៖