ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់ផឹកស្រាស្រវឹងប្រុងលោតទឹកសម្លាប់ខ្លួនឯង តែត្រូវប្រជាពលរដ្ឋឃើញទាន់

ចែករំលែក៖

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងទាំងកណ្ដាលយប់ ខណៈដែលស្រ្តីម្នាក់បានអង្គុយផឹកស្រាតែម្នាក់ឯង ហើយពេលស្រវឹងប្រុងលោតទឹកសម្លាប់ខ្លួនក៏ត្រូវប្រជាពលរដ្ឋនិងបងប្អូនមកឃើញទាន់ពេលវេលា នាំគ្នាឃាត់ កាលពីវេលាម៉ោង ១រំលងអាធាត្រ ឈានចូល ថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៧ នៅចំណុចទល់មុខផ្សាររាត្រី តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ស្រ្តីរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណ អាយុជាង២០ឆ្នាំ ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្រ្តីរងគ្រោះរូបនេះ បានមកអង្គុយលេងនៅលើបង់ ហើយបានទិញស្រាមកផឹកម្នាក់ឯងមិនដឹងថាគាត់មានរឿងអ្វីនោះទេ ស្រាប់តែដល់ម៉ោងកើតហេតុខាងលើ រូបនាងបានរត់ទៅច្រាងទន្លេរប្រុងលោតទឹកសម្លាប់ខ្លួន ភ្លាមនោះប្រជាពលរដ្ឋដែលនៅក្បែរនោះនាំគ្នារត់ទៅចាប់ ពេលនោះគេឃើញស្ត្រីវ័យចំណាស់ម្នាក់បានរត់មកចាប់ ដោយប្រាប់គេថាត្រូវជាបងប្អូននិងស្រ្តីរងគ្រោះផងដែរ ។

ក្រោយកើតហេតុស្រ្តីរងគ្រោះ ត្រូវបានស្រ្តីចំណាស់នាំត្រលប់ទៅផ្ទះវិញ ៕ ស តារា

ae (1) ae (2)


ចែករំលែក៖