ភ្នំពេញ: នៅថ្ងៃ១ ខែមីនា ឆ្នាំ២០១៧ ម៉ោង២២និង៣០នាទី កម្លាំងខណ្ឌចំការមន ត្រួតពិនិត្យជាតិស្រវឹងមុខវិទ្យាល័យបឹងត្របែក ផ្លូវព្រះមុនីវង្ស ភូមិ១២ សង្កាត់ទន្លេបាសាក់ ។
ឃាត់ករណីរក្សាទុក និងប្រើប្រាស់ខុសច្បាប់សារធាតុញៀន២នាក់ ឈ្មោះញ៉ក់ ដាវ៉ាន់ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅការដ្ឋានសំណង់ ផ្លូវលេខ៣៣០ សង្កាត់បឹងកេងកង៣ មុខរបរកម្មករសំណង់ និងឈ្មោះ នាងញ៉ញ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅជាមួយគ្នា មុខរបរកម្មករសំណង់ ។ ចាប់យកវត្ថុតាងក្រាមសថ្លា ១កញ្ចប់តូច ដែកកេះ១ ម៉ូតូ១គ្រឿង ម៉ាកណិច ពណ៌ស ផ្លាកលេខភ្នំពេញ 1FG4135 ។
ករណីមួយទៀតនៅថ្ងៃ ខែ ឆ្នាំដដែល ម៉ោង៨យប់ ឃាត់ខ្លួនអ្នកប្រើប្រាស់ខុសច្បាប់សារធាតុញៀន មុខក្លោងទ្វារវត្តថាន់ ផ្លូវសុធារស់ ភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ទចំការមន ។ ជនសង្ស័យឈ្មោះជួប ចំណាន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះ45Z3 ផ្លូវសុធារស់ សង្កាត់ទន្លេបាសាក់ ខណ្ទចំការមន ។ ដកហូតសំរាប់ជក់មួយកំប្លេរ និងដែកកេះមួយ ។
បច្ចុប្បន្នទាំង៣នាក់ ត្រូវសមត្ថកិច្ចទន្លេបាសាក់បញ្ចូនទៅ ខណ្ឌចំការមនកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស រស្មី