ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់អត្តសញ្ញាណបើកបុកម៉ូតូបណ្តាលឲ្យមនុស្សប្រុសស្រី២នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្តាលៈ រថយន្តមិនស្គាល់អត្តសញ្ញាណបើកបោះពួយបុកម៉ូតូជិះច្រាស់ទិសគ្នា បណ្តាលឲ្យមនុស្សប្រុសស្រី២នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៨ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វ៉ាន់ ឡូញ ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CJ-0349 និងអ្នករួមដំណើរម្នាក់ឈ្មោះ មឿន ធីម ភេទស្រី អាយុ៥៤ឆ្នាំ មានទីលំនៅភូមិព្រៃចាស់ឃុំវិហារសួគិ៍ ស្រុកខ្សាច់កណ្តាល ។ ចំណែកឯរថយន្តបង្កមិនស្គាល់អត្តសញ្ញាណ ក្រោយពីបុកមនុស្សបណ្តាលឲ្យរងរបួសបានបើកគេចបាត់ស្រមោល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៨ ក្នុងទិសដៅពីខេត្តព្រៃវែងឆ្ពោះទៅរាជធានីភ្នំពេញ ខណៈជិះដល់ចំណុចកើតហេតុក៏ត្រូវរថយន្តមិនស្គាល់អត្តសញ្ញាណបើកច្រាស់ទិសគ្នា បុកម៉ូតូជនរងគ្រោះពេញមួយទំហឹង ។ ក្រោយពីមានហេតុការណ៍កើតឡើងរថយន្តបង្កបានបើកគេចបាត់ស្រមោល ។ ដោយឡែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រតិបត្តិស្រុកខ្សាច់កណ្តាល ៕ស្អាងជ័យ

ae (2)

ae (1) ae (3) ae (4)


ចែករំលែក៖