ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគណបក្សប្រជាធិបតេយ្យអាមេរិកទាមទាររដ្ឋមន្ត្រីយុត្តិធម៌ Sessons លាលែងពីតំណែងដោយជាប់ពាក់ព័ន្ធជាមួយរុស្ស៊ី

ចែករំលែក៖

កាលពីថ្ងៃទី២ ខែមីនា មេដឹកនាំក្រុមភាគតិចនៅក្នុងព្រឹទ្ធសភាអាមេរិកមកពី គណបក្សប្រជាធិបតេយ្យលោក Charles Schumer បានប្រកាសថា រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ Jeff Sessions គួរតែចុះចេញពី តំណែង ហើយក្រសួងយុត្តិធម៌អាមេរិកត្រូវតែស្រាវជ្រាវដើម្បីបញ្ជាក់ឲ្យបានច្បាស់ថា តើលោក Sessions មានព្រមព្រៀងជាមួយ រុស្ស៊ីដើម្បីឲ្យរុស្ស៊ីជះឥទ្ធិពលដល់ការបោះឆ្នោតនៅអាមេរិកនាពេលកន្លងមកដែរឬទេ។

តាមការបញ្ជាក់របស់សមាជិកព្រឹទ្ធ សភា Schumer បញ្ជាក់ថា លោក Sessions បានកុហកសភាពីការជួបពិភាក្សាជាមួយអគ្គរដ្ឋទូតរុស្ស៊ីលោក Sergei Kislyak នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេ រិក ហើយលោក Sessions ចាំបាច់ត្រូវតែលាលែងពីតំណែងដើម្បីផលប្រយោជន៍ របស់ប្រទេសជាតិ។

មានប្រសាសន៍នៅក្នុងសន្និសីទកាសែត លោក Schumer បានបញ្ជាក់ថា «រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ Jeff Sessions មានរយៈ ពេលជាច្រើនសប្តាហ៍ដើម្បីកែទម្រង់ឯកសារដែលបានធ្វើជាមួយគណៈកម្មាធិការយុត្តិធម៌របស់ព្រឹទ្ធសភា ប៉ុន្តែលោកមិន បានធ្វើអ្វីឡើយនាពេលកន្លងមក។ ដើម្បី ផលប្រយោជន៍ជាតិលោក Sessions ចាំបាច់ ត្រូវតែចុះចេញពីតំណែង។

ចំពោះស្ថានភាពខាងលើ មេដឹកនាំក្រុមភាគតិចនៅក្នុងរដ្ឋសភាអាមេរិកតំណាង រាស្ត្រ Nancy Pelosi ក៏បានអំពាវនាវឲ្យ លោក Sessions ចុះចេញពីតំណែងផងដែរ ហើយបើកការស្រាវជ្រាវដោយឯករាជ្យស្តីពីទំនាក់ទំនងរវាងលោកនឹងរុស្ស៊ី។

នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី២ខែមីនាលោកស្រី Nancy Pelosi បាន បញ្ជាក់ថា «លោក Sessions មិនសមស្របក្នុងការកាន់តំណែងជារដ្ឋមន្ត្រីនៅក្នុង ក្រសួងយុត្តិធម៌នោះឡើយលោកចាំបាច់ ត្រូវតែចុះចេញពីតំណែង៕ ម៉ែវ សាធី

លោក jeff-sessions

លោក jeff-sessions

 


ចែករំលែក៖