ខេត្តស្ទឹងត្រែង៖ រយៈពេល២២ថ្ងៃកន្លងមកហើយរហូតមកដល់ថ្ងៃនេះខាងកម្លាំងទាហានខេត្តអាតថាក់ពើរបស់ឡាវជាច្រើននាក់បានកាន់ អាវុធគ្រប់ដៃចូលមករារាំងការស្ថាបនាផ្លូវយុទ្ធសាស្រ្តតាមក្រវាត់ព្រំ ដែនចំណុចអូរតាឡាវក្នុងភូមិសាស្រ្តឃុំថ្មកែវ ស្រុកសៀម ប៉ាង ខេត្តស្ទឹងត្រែងតាំងពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧មកម្លេ៉ះ ។
ដោយសារតែខាងទាហានឡាវបន្ថែមកម្លាំងកាន់តែច្រើន ទើបខាងកម្លាំងប្រដាប់អាវុធការពារព្រំដែនកម្ពុជារួមមានកម្លាំង ទាហានការពារព្រំដែនលេខ១០១និងម្លាំង នគរបាលការពារព្រំដែនលេខ៧០១រួម ទាំងកម្លាំងវិស្វកម្មបានចុះទៅណែនាំដល់ទាហានឡាវមិនឲ្យនាំអាវុធចូលមកក្នុង ទឹកដីកម្ពុជា ព្រោះនេះវាជាការរំលោភបូរណ ភាពទឹកដី។ ប៉ុន្តែខាងទាហានឡាវគឺមិន ឯកភាពតាមការសំណូមពររបស់ទាហានកម្ពុជានោះទេ គ្រាន់តែថយតែក្នុងលក្ខណៈ ត្រៀមនិងឃ្លាំមើលយើងមិនឲ្យបន្តស្ថាបនា ផ្លូវទៅមុខបានឡើយ ។
លោកប៉ាង រិទ្ធី មេបញ្ជាការកងវិស្វកម្មហៅកង៧២ខ្សែត្រៀមជួរមុខបានឲ្យដឹងថា បច្ចុប្បន្នខាងកម្លាំងកងវិស្វកម្មបានស្ថាបនា ផ្លូវយុទ្ធសាស្រ្តក្រវាត់ព្រំដែនពីចំណុចដុងក្រឡ ក្រុងស្ទឹងត្រែងដល់ចំណុចអូតាឡាវ ស្រុកសៀមប៉ាងបានប្រវែងដល់ទៅ១៥០ គីឡូម៉ែត្រ និង៤០០ម៉ែត្រនៅចំណុចកើតហេតុខាងលើស្រាប់តែទាហានឡាវដាក់ កម្លាំងមករារាំងមិនឲ្យធ្វើទៅមុខទៀតទេទោះបីគណៈប្រតិភូកម្ពុជាយើងជួបជាមួយគណៈប្រតិភូឡាវកាលពីថ្ងៃទី២៧ ខែកុម្ភៈដើម្បីរកដំណោះស្រាយក៏ដោយមិនបានផ្លែផ្កាដែរ។ លោកបន្តទៀតថា ចំណុច ខណ្ឌខ្សែបន្ទាត់ព្រំដែនគឺចែកទន្លេពាក់ កណ្តាលម្ខាងម្នាក់ដោយគ្មានប៉ះពាល់ទៅលើដីឡាវ សូម្បីតែបន្តិចតែឡាវទេដែល រំលោភមកលើទឹកដីកម្ពុជា ។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃដែលទាហានឡាវបានរារាំងមិនឲ្យទាហានកង វិស្វកម្មកម្ពុជាធ្វេីផ្លូវយុទ្ធសាស្រ្តខ្សែក្រវាត់ព្រំដែនត្រង់ចំណុចខាងលើកន្លងមកនេះ ខាងកងវិស្វកម្មរបស់កម្ពុជានៅតែប្រកាន់ខ្ជាប់គោលជំហរយ៉ាងមុតមាំ និងរង់ចាំបទ បញ្ជារបស់ថ្នាក់លើដើម្បីបន្តការស្ថាបនាផ្លូវ មួយនេះឲ្យបានជោគជ័យទៅតាមគោលការណ៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចុះ។ ទោះបីជាយ៉ាងណាក៏ដោយកងកម្លាំងនឹងស៊ូទ្រាំអត់ធ្មត់ រង់ចាំបទបញ្ជាពីថ្នាក់លេីដើម្បីដោះស្រាយនិងសម្របសម្រួលរកយន្តការណាមួយ ដោយសន្តិវិធី ៕ មាស សុផាត