ព័ត៌មានទាន់ហេតុការណ៍៖

ទំនាក់ទំនងរវាងប្រទេសម៉ាឡេស៊ីនឹងប្រទេសកូរ៉េខាងជើងធ្លាក់ក្នុងស្ថានភាពអាក្រក់បំផុត

ចែករំលែក៖

ទំនាក់ទំនងរវាងម៉ាឡេស៊ីនឹងកូរ៉េខាងជើងធ្លាក់ក្នុងដំណាក់កាលអាក្រក់បំផុត នៅ ពេលដែលអគ្គរដ្ឋទូតកូរ៉េខាងជើងលោក Kang Chol ត្រូវបានហាមប្រាមចូលក្នុង ទឹកដីម៉ាឡេស៊ីនិងមិនអនុញ្ញាតឲ្យស្នាក់នៅម៉ាឡេស៊ីបន្តទៀតឡើយ។ ទាំងនេះជា សកម្មភាពអាក្រក់បំផុតដែលប្រទេសមួយបានអនុវត្តទៅលើមន្ត្រីការបរទេសរបស់ប្រទេសមួយទៀតមិនខុសពីការផ្ទុះសង្គ្រាម នឹងគ្នាឡើយ។

ការប្រឈមមុខតានតឹងដាក់គ្នាខាងលើកើតឡើងក្រោយពេលដែលលោក គីម ជុងណាម ដែលជាបងប្រុសរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ត្រូវគេធ្វើឃាតនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡា ឡំាពួរប្រទេសម៉ាឡេស៊ី។ សកម្មភាពបែប នោះហើយបានធ្វើឲ្យម៉ាឡេស៊ីសម្រេច បណ្តេញអគ្គរដ្ឋទូតកូរ៉េខាងជើងលោក Kang Chol ចេញពីទឹកដីម៉ាឡេស៊ីក្នុងរយៈពេល៤៨ម៉ោងចាប់ពីថ្ងៃទី៤ ខែមីនា។

សារព័ត៌មាន AFP បានដកស្រង់ការ ប្រកាសរបស់ក្រសួងការបរទេសម៉ាឡេស៊ីបានបញ្ជាក់ថា ការសម្រេចបណ្តេញអគ្គរដ្ឋទូតកូរ៉េខាងជើង Kang Chol ដោយសារ តែភាគីម៉ាឡេស៊ីមិនទទួលបានការសុំទោស ពីទីក្រុងព្យុងយ៉ាងពាក់ព័ននឹងការចោទ ប្រកាន់ជុំវិញការស្លាប់របស់លោក គីម ជុង ណាម។

កាលពីថ្ងៃទី២៨ ខែកុម្ភៈ ម៉ាឡេស៊ីបានស្នើឲ្យកូរ៉េខាងជើងធ្វើការសុំទោសជាផ្លូវការក្រោយពេលអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅម៉ាឡេស៊ីចោទប្រកាន់ថា បានលាក់ បាំងអ្វីមួយ ទើបមិនប្រគល់សាកសព គីម ជុងណាម ទៅឲ្យកូរ៉េខាងជើង។ មិនតែ ប៉ុណ្ណោះកូរ៉េខាងជើងបានចោទប្រកាន់ ម៉ាឡេស៊ីថា បានរួមដៃជាមួយសត្រូវគឺកូរ៉េខាងត្បូងក្នុងការលាក់បាំងហេតុការណ៍ ខាងលើ។ ការចោទប្រកាន់បែបនេះហើយទើបធ្វើឲ្យភាគីម៉ាឡេស៊ីទាមទារឲ្យសុំទោស ជាផ្លូវការតែស្ថានទូតកូរ៉េខាងជើងមិនធ្វើតាម ទើបមានការបណ្តេញអគ្គរដ្ឋទូតបែបនេះ។

ភាពតានតឹងរវាងប្រទេសទាំងពីរកើតឡើងក្រោយពេលដែលប៉ូលិសម៉ាឡេស៊ី មិនព្រមប្រគល់សាកសពឲ្យភាគីកូរ៉េខាងជើងទៅតាមសំណើ។ មិនត្រឹមតែប៉ុណ្ណោះប៉ូលិសម៉ាឡេស៊ីបានប្រកាសថា ការធ្វើឃាត គីម ជុងណាម ដោយជាតិគីមីពុល VX ជាប្រភេទគីមីម្យ៉ាងដែលឯកជនមិនមាន ឡើយ មានតែរដ្ឋប៉ុណ្ណោះទើបមានសម្រាប់ ផលិតអាវុធគីមីដែលពិភពលោកបានហាម ប្រាម។ ចំណែកភាគីកូរ៉េខាងជើងវិញបាន បញ្ជាក់ថា លោក គីម ជុងណាម ស្លាប់ដោយ សារតែជំងឺកាំងបេះដូងប៉ុណ្ណោះមិនជាប់ពាក់ ពន្ធនឹងកូរ៉េខាងជើងឡើយ។ ការសម្រេចបណ្តេញអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅម៉ាឡេស៊ីនោះគឺជារឿងដ៏គ្រោះថ្នាក់បំផុត។

ពាក់ព័ន្ធនឹងការស្លាប់របស់លោក គីម ជុងណាម មន្ត្រី កូរ៉េខាងជើងមួយរូបបាន បញ្ជាក់ថា លោក គីម ជុងណាម ស្លាប់ ដោយសារតែជំងឺគាំបេះដូងលើសឈាម និងទឹកនោមផ្អែម។

អតីតអគ្គរដ្ឋទូតរងរបស់កូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិលោក Ri Tong Il បានច្រានចោលព័ត៌មានថា លោក គីម ជុងណាម ស្លាប់ដោយសារធាតុ VX ដែលជាជាតិពុលសម្រាប់ផលិតអាវុធគីមីត្រូវបានអន្តរជាតិហាមឃាត់។ លោក បញ្ជាក់ថា លោក គីម ជុងណាម ស្លាប់ ដោយសារតែជំងឺបេះដូង និងលើសឈាម។

វិវាទជុំវិញការស្លាប់របស់លោក គីម ជុង ណាម បានធ្វើឲ្យទំនាក់ទំនងរវាងកូរ៉េខាងជើងនឹងម៉ាឡេស៊ីប្រឈមមុខតានតឹងដាក់គ្នាក្រោយពេលកូរ៉េខាងជើងស្នើឲ្យប្រគល់សាកសពលោក គីម ជុងណាម ទៅឲ្យស្ថាន ទូតកូរ៉េខាងជើងដោយមិនចាំបាច់ត្រួត ពិនិត្យសាកសពឡើយ ប៉ុន្តែភាគីម៉ាឡេស៊ី មិនយល់ព្រមក៏ពិនិត្យរកឃើញសារធាតុ គីមីត្រូវបានប្រើប្រាស់នៅក្នុងការធ្វើឃាតលោក គីម ជុងណាម។

មន្ត្រីម៉ាឡេស៊ីបានបញ្ជាក់ថា លោក គីម ជុងណាម ត្រូវបានស្ត្រីពីរនាក់មកពីក្រោយយកកន្សែងមានជាតិគីមី VX ខ្ទប់មាត់ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួរកាលពីថ្ងៃទី១៣ ខែកុម្ភៈ បណ្តាល ឲ្យស្លាប់ក្រោយរយៈពេល២ម៉ោងបញ្ជូនទៅមន្ទីរពេទ្យមិនទាន់ពេលវេលាឡើយ។

ស្ត្រីពីរនាក់ដែលជាប់ពាក់ព័ន្ធនឹងការស្លាប់នោះមានឈ្មោះ Siti Aisyah អាយុ ២៥ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី និងម្នាក់ទៀត ឈ្មោះ Doan Thi Huong អាយុ២៨ឆ្នាំ ជន ជាតិវៀតណាមត្រូវបានចាប់ខ្លួន ហើយ តុលាការម៉ាឡេស៊ីបានចោទប្រកាន់ទោសពីបទប៉ុនប៉ងមនុស្សឃាតនៅក្នុងការកាត់ក្តីកាលពីថ្ងៃទី១ខែមីនា។ ប្រសិនបើត្រូវ ផ្តន្ទាទោសនោះស្ត្រីទាំងពីរនាក់ខាងលើ ត្រូវប្រហារជីវិត។

ប៉ុន្តែស្ត្រីទាំងពីរនាក់ខាងលើបានបញ្ជាក់ ថា ពួកគេត្រូវបានគេបោកប្រាស់ឲ្យចូលរួមលេងហ្គេមនៅក្នុងកម្មវិធីទូរទស្សន៍មួយស្តីពីភាពចៃចន្យភ្ញាក់ផ្អើលតែមិនគ្រោះថ្នាក់ ដល់អ្នកដទៃឡើយ។ ស្ត្រីទាំងពីរនាក់ខាងលើត្រូវបានគេផ្តល់ប្រាក់ម្នាក់៩០ដុល្លារ ជាថ្លៃសម្រាប់លេងហ្គេមខាងលើ។ បើស្ត្រីទាំងពីរនាក់ដឹងថាជាការសម្លាប់មនុស្ស មិនមែនយកថ្លៃ៩០ដុល្លារទៅប្រថុយនឹង គ្រោះថ្នាក់នោះទេ។

កាលពីថ្ងៃទី២ ខែមីនា លោក Ri Tong Il បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅមុខស្ថានទូតកូរ៉េខាងជើងប្រចាំនៅម៉ាឡេស៊ីថា ទីក្រុងព្យុងយ៉ាងក៏មិនយលថាហេតុអ្វីបានជាស្ត្រីទាំងពីរនាក់ខាងលើប្រើប្រាស់ជាតិពុល VX ទៅសម្លាប់លោក គីម ជុង ណាមនោះដែរ ដោយអ្នកទាំងពីរមិនត្រូវជាតិពុលនោះទេ ក៏ដូចជាអ្នកដែលនៅជិតខាងក្នុងអាកាសយានដ្ឋាន។

ម៉ាឡេស៊ីបានបង្កើតទំនាក់ទំនងការបរទេសជាមួយកូរ៉េខាងជើងនៅឆ្នាំ១៩៧៣ ហើយម៉ាឡេស៊ី បើកស្ថានទូតនៅទីក្រុង ព្យុងយ៉ាងនៅឆ្នាំ២០០៣។ ប្រទេសទាំង ពីរក៏មានទំនាក់ទំនងសេដ្ឋកិច្ចផងដែរ ដោយ កូរ៉េខាងជើងនាំចូលកៅស៊ូ និងប្រេងឆាពី ម៉ាឡេស៊ី។ ចំណែកភាគីម៉ាឡេស៊ីវិញក៏ បាននាំចូលផលិតផលអេឡិចត្រូនិកពីកូរ៉េខាងជើងផងដែរ ក្រៅពីនេះនៅមានដែកថែបពីកូរ៉េខាងជើងទៀត។

បច្ចុប្បន្នមានពលរដ្ឋកូរ៉េខាងជើងប្រមាណ ជាង១ពាន់នាក់កំពុងធ្វើការនៅក្នុងប្រទេស ម៉ាឡេស៊ីតាមការព្រមព្រៀងរបស់ប្រទេសទាំងពីរ។ ជារៀងរាល់ខែទីក្រុងព្យុងយ៉ាង ទទួលបានប្រាក់ជាដុល្លារដើម្បីបំពេញ តម្រូវការនៅក្នុងប្រទេស។ ប្រាក់ដុល្លារគឺជាការចាំបាច់សម្រាប់ប្រទេសនេះទិញ សម្ភារពីបរទេសក្នុងគោលដៅផលិតកម្ម វិធីបរមាណូរបស់ខ្លួន៕ ម៉ែវ សាធី

dwe


ចែករំលែក៖