ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រថៃដកហូតតួនាទីរបស់ព្រះចៅអធិការដែលប៉ូលិសជាង៤ពាន់នាក់ឡោមព័ទ្ធចាប់ព្រះកាយ

ចែករំលែក៖

អតីតព្រះចៅអធិការវត្តព្រះធម្មកាយព្រះនាម Phra Dhammachayo ជាចំណុច នៃវិវាទជាមួយរដ្ឋាភិបាលថៃត្រូវបានព្រះ មហាក្សត្រថៃត្រាស់បង្គាប់ដកហូតតួនាទីនៅក្នុងព្រះពុទ្ធសាសនាក៏ដូចជាព្រះចៅ អធិការវត្តខាងលើ។

សារព័ត៌មានរ៉យទ័របានផ្សាយថា បារ ដកហូតតំណែងព្រះចៅអធិការខាងលើ ក្រោយពេលប៉ូលិសថៃជាង៤ពាន់នាក់ឡោមព័ទ្ធវត្តដែលមានឥទ្ធិពលបំផុតដើម្បីតាមចាប់ព្រះកាយព្រះចៅអធិការជាប់ចោទ ពីបទលាងលុយខ្មៅ។ វិវាទជាមួយវត្តដែល កសាងអស់ជាង១ពាន់លានដុល្លារគឺជា ឧបសគ្គដ៏ធំបំផុតសម្រាប់រដ្ឋាភិបាលយោធាថៃចាប់តាំងពីឡើងកាន់តំណែងដឹកនាំប្រទេសតាំងពីឆ្នាំ២០១៤មក។

ឯកសារចេញពីព្រះរាជវាំងថៃកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ បានបញ្ជាក់ថា ព្រះមហាក្សត្រ Maha Vajiralongkorn បានទទួលសំណើរបស់រដ្ឋាភិបាលក្នុងការដកហូតតំណែងព្រះចៅអធិការដោយមូល ហេតុមិនបំពេញទៅតាមសំណើរបស់ ស្ថាប័នសមត្ថកិច្ច និងលាក់ខ្លួនរហូតមិន ទៅបំភ្លឺពីហេតុការណ៍ពាក់ព័ន្ធ។

ព្រះចៅអធិការ Phra Dhmmachayo មិនសក្តិសមទទួលតំណែងព្រះចៅអធិការវត្តខាងលើទៀតឡើយ។ នេះជាការសម្រេច ថ្មីមួយរបស់ព្រះមហាក្សត្រថៃក្រោយពេលឡើងគ្រងរាជ្យសម្បត្តិនៅខែធ្នូ ឆ្នាំ២០១៦ ជំនួសព្រះបិតា Bhumibol Adulyadej ដែលសោយទីវង្គត។

ការសម្រេចខាងលើរបស់ព្រះមហាក្សត្រថៃមិនមែនមានន័យថា ព្រះអង្គត្រូវតែលាចាកសិក្ខាបទនោះឡើយ ហើយការ សម្រេចបែបនោះមានតែពុទ្ធបរិស័ទចំណុះជើងវត្តតែប៉ុណ្ណោះទើបសម្រេចបាន។ នៅ ពេលនេះដែរ ប្រធានគណៈកម្មាធិការវត្ត បដិសេធធ្វើអត្ថាធិប្បាយជុំវិញករណីខាងលើ។

អតីតព្រះចៅអធិការ Phra Dhammachayo ព្រះជន្ម៧២វស្សារងការចោទ ប្រកាន់ទទួលប្រាក់១,២ពាន់លានបាត (ប្រមាណ៣៣លានដុល្លារ) ពីអង្គការ ដែលមានភាពជិតស្និទ្ធជាមួយអតីតនាយ ករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ ក្រុមអ្នកគាំទ្រព្រះអង្គបានបញ្ជាក់ថា ព្រះអង្គមានព្រះជន្មកាន់តែចាស់ណាស់ទៅហើយមិន មានកម្លាំងគ្រាប់គ្រាន់ទៅឲ្យអ្នកច្បាប់សួរចម្លើយនោះទេ៕ ម៉ែវ សាធី

ព្រះមហាក្សត្រ Maha Vajiralongkorn

ព្រះមហាក្សត្រ Maha Vajiralongkorn

 


ចែករំលែក៖