ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ២០១៧ លើកទី១០៦ ក្រោមប្រធានបទ ស្ត្រីដើម្បីសន្តិភាព និងវឌ្ឍនៈភាព

ចែករំលែក៖

ភ្នំពេញ៖ សាលាខណ្ឌព្រែកព្នៅប្រារព្វពិធីអបអរសាទរទិវានារីអន្តរជាតិ៨ មីនា២ ០១៧ លើកទី១០៦ ស្តីពីស្ត្រីដើម្បីសន្តិភាព និងអភិវឌ្ឍនៈភាព នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ នៅមន្ទីរបក្ស របស់ខណ្ឌព្រែកព្នៅក្រោមអធិបតីភាពលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌ និងភរិយា លោកម៉ៅ បូរ៉ា និងភរិយា លោក លោកស្រីអភិបាលរងខណ្ឌ នាយក នាយករងរដ្ឋបាលខណ្ឌ ព្រមនិងមន្ត្រីសាលាខណ្ឌព្រែកព្នៅនិងចៅសង្កាត់ ចៅសង្កាត់រងទាំង៥ផងដែរហើយភាគច្រើនជាស្ត្រី។

ក្នុងពិធីដើម្បីអបអរសាទរ ខួបលើកទី១០៦ នៃទិវាអន្តរជាតិនារី៨ មីនា ក្រោមប្រធានបទ ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនៈភាពនេះដែរ លោកសុខ សម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌ បានលើកឡើងថាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១-ទី២-និងទី៣ ដោយផ្នែកមួយផ្ដោតទៅលើគោលនយោបាយសមភាព”យែនឌ័រ” ដែលចាត់ទុកស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ក្នុងដំណើរឆ្ពោះទៅមុខ និងលើកកម្ពស់ស្ថានភាព សិទ្ធិ ឋានៈ និងតួនាទីរបស់ស្ត្រីនៅកម្ពុជា ដើម្បីសមភាពពិ តប្រាកដរវាងបុរសនិងស្ត្រីក៍ដូចជាសុខមាលភាពសង្គម កាត់បន្ថយអំពើហិង្សា ដែលជាបំណងប្រាថ្នារបស់បុគ្គលគ្រប់រូប គ្រប់វិស័យ គ្រប់ទីកន្លែង ពិសេសស្ត្រី ជាភ្នាក់ងារនាំមកនូវការផ្លាស់ប្ដូរឥរិយាបទក្នុងគ្រួសារតាមរយៈ ការអប់រំទូន្មានកូន ចៅឲ្យបានល្អ មិនប្រព្រឹត្តអំពើឧបាយមុខ និងការប្រើហិង្សាគ្រប់រូបភាព ។

លោកបន្តថា អំពើហិង្សា គឺជាឧបសគ្គនៃវឌ្ឍនៈភាព សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ហើយធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត អារម្មណ៍ និងរាងកាយរបស់បុគ្គល ជាពិសេសអំពើហិង្សា គឺជាការរំលោភសិទ្ធិមនុស្សដែលមានផលប៉ះពាល់អវិជ្ជមានខ្លាំងទៅលើស្ត្រី និងកុមារ ។

ម្យ៉ាងវិញទៀតការលំហូរចូលនូវវប្បធម៌បរទេស បច្ចេកវិជ្ជាពត៌មាន បាន នាំមកនូវរូបភាពផ្សេងៗ នៃអំពើហិង្សា ការជួញដូរមនុស្ស ការរំលោភសេពសន្ថវៈ និងប្រើប្រាស់គ្រឿងញៀន ដែលអ្នករងគ្រោះភាគច្រើនជាស្ត្រី និងកុមារ ។

លោកបានលើកឡើងទៀតថា ថ្មីៗនេះរាជរដ្ឋាភិបាលបានសម្រេចលុបចោលការយកតម្លៃសេវាមួយចំនួនទាក់ទងនិងសេវារដ្ឋបាលសាធារណៈ(អាត្រានូកូលដ្ឋាន)គឺផ្ដល់ជូនដោយឥតគិតថ្លៃនូវសេវាចុះបញ្ជីនិងបណ្ដាញសង្គមទំនើបជាដើមហើយបញ្ហាដែលនៅសេសសល់ តម្រូវឲ្យអង្គភាពពាក់ព័ន្ធទាំងអស់ និងដៃគូរអភិវឌ្ឍន៍រួមគ្នាអនុវត្តបន្តទៀត ឲ្យកាន់តែមានភាពប្រសើឡើងព្រមទាំងបន្តការគាំទ្រនិងប្រែក្លាយខ្លឹមសារនៃប្រធានបទ”ស្ត្រីដើម្បីសុខសន្តិភាពនិងវឌ្ឍនភាព”ដើម្បីឲ្យក្លាយទៅជាសកម្មភាពជាក់ស្ដែង ឈានទៅ សម្រេចបាននូវការអភិវឌ្ឍន៍កាន់តែប្រសើរឡើងថែមទៀត ។

នៅចុងបញ្ចប់នៃកម្មវិធីលោកសុខ សម្បត្តិនិងភរិយារបស់លោក ក៏បានប្រគល់វត្ថុអនុស្សារីយ៍ជាចំណងដៃ ដល់មន្ត្រីថ្នាក់ក្រោមជាចំណងដៃក្នុងថ្ងៃអបអរសាទរទិវានារីអន្តរជាតិលើកទី១០៦ដោយម្នាក់ៗទទួលបាន សំពត់ស៊ឹងចំនួន១ និងចែកអង្ករចំនួន៣០គីឡូក្រាម ថវិកាចំនួន២០០០០រៀលដល់ស្ត្រីក្រីក្រនិងចាស់ជរាចំនួន២៥នាក់មកពី៥សង្កាត់ក្នុងខណ្ឌព្រែកព្នៅ ៕ ព្រែកជ័យ
ae (2) ae (3) ae (4) ae (5) ae (6) ae (7) ae (8) ae (9) ae (10)

 


ចែករំលែក៖