ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាក់ជាងផ្សាដែកពីអគារកម្ពស់៣ជាន់របួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរស២នាក់ ដែលជាជាងផ្សាដែក បានរងរបួសធ្ងន់ ដឹកមកសង្រ្គោះនៅមន្ទីរពេទ្យខេត្ត បន្ទាប់ពីសបុរសរងគ្រោះទាំងពីរនាក់នេះឡើងតាមរន្ទាទៅផ្សាដែកដំបូល របូតរន្ទាធ្លាក់ទាំងមនុស្សនិងដែកត្រូវថ្មនៅខាងក្រោម ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជិត៩ព្រឹក ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ នៅក្លឹប និង ខារ៉ាអូខេ SH ស្ថិកភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់នេះ ម្នាក់ឈ្មោះ ឈ្មោះ គីម រតន៍ ភេទប្រុស អាយុ 24ឆ្មាំ រស់នៅភូមិ ទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង រងរបួសត្រូវចិញ្ចើម និង មុខ និង ម្នាក់ទៀតឈ្មោះសារ រតនា ភេទប្រុស អាយុ២២ឆ្នាំ ស្រុកកំណើត ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅ ស្រុករលាប្អៀរ របួសក្បាលពីក្រោយ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ក្រុមជាងផ្សាដែកមានគ្នាប្រមាណជា៤ទៅ៥នាក់ បានរៀបចំដាក់រន្ទារដែកបន្តគ្នារហូតដល់កំពស់៣ជាន់ ដើម្បីផ្សារដែកធ្វើដំបូលអគារ ។ ក្រោយពីបានដាក់រន្ទារដែករួចរាល់ហើយនោះ ជាង២នាក់ ដែលជាជនរងគ្រោះបានឡើងទៅ នៅពេលដែលនាំគ្នាឡើងដល់ជាន់ខាងលើស្រាប់តែរន្ទានោះយោលខ្លាំង បណ្តាលឲ្យដួលរន្ទាលធ្លាក់ទាំងមនុស្សនិងដែករងរបួសធ្ងន់តែម្តង ក្រោយពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ត្រូវបានដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ៕ ចន្ថា

ae (1) ae (2) ae (3) ae (4)


ចែករំលែក៖