ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតាកូម៉ាបើកឆ្លងផ្លួវជ្រុលបុកម៉ូតូសង់កូរ៉េបណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ និងបុរសម្នាក់របួសស្រាល

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីវយប្រហែល៥០ឆ្នាំម្នាក់ បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ និងបុរសម្នាក់ទៀតរបួសស្រាល ខណៈពួកគាត់ះម៉ូតូឌុបគ្នា ត្រូវរថយន្តតាកូម៉ាមួយគ្រឿងបើកឆ្លងផ្លូវជ្រុលបុក ហើយបើកចូលក្នុងធានាគារតៃវ៉ាន់បាត់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី៧ ខែមីនា ឆ្នា២០១៧ នៅចំណុចមុខធានាគារតៃវ៉ាន់ តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BK 3398 មួយគ្រឿង បើកបរដោយបុរសម្នាក់ដឹកស្ត្រីវ័យចំណាស់ម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកតាកូម៉ា ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2X 8126 ធ្វើដំណើរបញ្ច្រាស់គ្នាហើយបានបត់ឆ្វេងឆ្លងផ្លូវចូលទៅក្នុងធានាគារតៃវ៉ាន់កជ្រុលបុកម៉ូតូបណ្តាលអោយស្ត្រីអ្នកអង្គុយខាងក្រោយរងរបួសធ្ងន់ចំណែកតៃកុងម៉ូតូរងរបួសស្រាល។ ក្រោយមករថយន្តបង្កបានបើកចូលទៅខាងក្នុងហើយចងរថយន្តចោលម្ចាស់ចុះពីរថយន្តគេចខ្លួនបាត់។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយឡែករថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយនគរបាលចរាចរណ៍ខណ្ឌវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ

image1 image2 image3


ចែករំលែក៖