ព័ត៌មានទាន់ហេតុការណ៍៖

នាយរងប៉ុស្តិ៍ច្រកទា្វរអន្តរជាតិភ្នំដិនត្រូវតុលាការខេត្តអាងយ៉ាងកាត់ទោសដាក់ពន្ធនាគារ២៥ឆ្នាំករណីបាញ់ពលរដ្ឋវៀតណាមស្លាប់ ម្នាក់និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តតាកែវ ៖ លោក ឡាយ ប៊ុនធី នាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិភ្នំដិនត្រូវ បានតុលាការខេត្តអាងយ៉ាងកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២៥ឆ្នាំក្នុងករណីបាញ់ពលរដ្ឋវៀតណាមបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់កាលពីខែកក្កដា ឆ្នាំ ២០១៦កន្លងទៅគ្រាដែលមានជម្លោះ ពេលផឹកស៊ី។ ជាមួយគ្នានេះតុលាការក៏ បានបង្គាប់ឲ្យលោក ឡាយ ប៊ុនធី សង សំណងជាង១ម៉ឺនដុល្លារជូនគ្រួសាររងគ្រោះ និងចិញ្ចឹមកូនរហូតដល់អាយុ១៨ឆ្នាំផងដែរ ។

សារព័ត៌មានវៀតណាមបានផ្សាយថា ការកាត់ទោសនេះបានធ្វើឡើងកាលពីថ្ងៃ ទី៧ ខែមីនា ឆ្នាំ២០១៧កន្លងទៅ។ តែយ៉ាង ណាក៏ដោយមន្រ្តីច្រកទ្វារអន្តរជាតិភ្នំដិនម្នាក់បានអះអាថា ក្រុមគ្រួសាររបស់លោក ឡាយ ហ៊ុនធី មិនសុខចិត្តនោះទេចំពោះ ការសម្រេចបែបនេះនិងបានត្រៀមប្តឹងទៅសាលាឧទ្ធរណ៍ផងដែរ ។

សូមបញ្ជាក់ថា ហេតុការណ៍បាញ់ប្រហារ នេះបានកើតឡើងកាលពីវេលាម៉ោង៨ យប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅ ហាងផឹកស៊ីយីហោ ហឿង សឿ ក្នុងភូមិ ស៊ីនវ៉ា ទីរួមស្រុកទិនបៀង ខេត្តអាងយ៉ាង ប្រទេសវៀតណាម ។

មន្រ្តីនគរបាលច្រកទ្វារអន្តរជាតិភ្នំដិន បានបញ្ជាក់ថា «ការបាញ់ប្រហារនេះ បណ្តាលមកពីជនរងគ្រោះជាប្រភេទជន ពាលនោះបានវាយគាត់រហូតបាក់ធ្មេញ ទើបមានការគុំកួនរហូតជួបគ្នានៅហាង ផឹកស៊ីបង្កជាទំនាស់ហើយលោក ឡាយ ប៊ុនធី បានរត់ទៅយកកាំភ្លើងនៅផ្ទះមក បាញ់តែម្តង»។

មន្រ្តីសមត្ថកិច្ចខេត្តតាកែវបានឲ្យដឹងថា លោក ឡាយ ប៊ុនធី បានប្រើកាំភ្លើងម៉ាក K59 បាញ់ចំនួន៣គ្រាប់ទៅលើជនរង គ្រោះជាជនជាតិវៀតណាមចំនួន២នាក់ ទី១-ឈ្មោះ ឡេ យ៉ាំងឌឿក ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិអាងហាវB ទីរួមស្រុក បានជុក ស្រុកស្វាយទង ខេត្តអាងយ៉ាង ប្រទេសវៀតណាម(ស្លាប់នៅកន្លែងកើតហេតុ) ទី២-ឈ្មោះ ផាន យ៉ាំងវ៉ាង ភេទ ប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិចាសឺ ទីរួម ស្រុកទិនបៀង ខេត្តអាងយ៉ាង ប្រទេស វៀតណាម (របួសធ្ងន់)។

លោក ឡាយ ប៊ុនធី មានប្រពន្ធជាជន ជាតិវៀតណាម និងមានកូន២នាក់ ហើយមានផ្ទះសម្បែងនៅក្នុងទឹកដីវៀតណាមទៀតផង ៕ ហេង សូរិយា

aew


ចែករំលែក៖