ព័ត៌មានទាន់ហេតុការណ៍៖

គណៈ បញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី២កន្លែងឃាត់មនុស្ស៥នាក់

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុសស្រី៥នាក់ និងទូហ្គេមបាញ់ត្រីចំនួន២ទូ ត្រូវបានកម្លាំងគណៈ បញ្ជាការឯកភាពខណ្ឌដូនពេញ បន្តចុះបង្ក្រាប កាលពីវេលា ម៉ោង១០និង២៧នាទីយប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ តាំងបទល្មើស ហ្គេមបាញ់ត្រីចំនួន ០២កន្លែងនោះ ស្ថិតនៅចំណុចភូមិ៣ បន្ទប់ផ្ទះជួល តាមបណ្តោយផ្លូវរថ ភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខាងលើនេះ ដឹកនាំដោយមានការបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញដឹកនាំដោយលោក យស យុទ្ធី អភិបាលរងខណ្ឌ លោកចាប ឌីណា នាយករងរដ្ឋបាល និងមន្ត្រីក្រោមឱវាទចុះបង្ក្រាបហ្គេមបាញ់ត្រី២ទីតាំងជាលទ្ធផលប្រមូលបាន៖ ឃាត់ខ្លួន មនុស្សចំនួន០៥នាក់ ស្រី០៣នាក់ ក្នុងនោះមានម្ចាស់ទូហ្គេមបាញ់ត្រី ភេទស្រី ចំនួន០១នាក់ ទូហ្គេមបាញ់ត្រីចំនួន០២គ្រឿង និងកៅអីចំនួន១២ យកមករក្សារទុកនៅសាលាខណ្ឌដូនពេញ ចំពោះជនល្មើសទាំង៥នាក់ ប្រគល់ជូនប៉ុស្តិ៍រដ្ឋបាលស្រះចក ដើម្បីធ្វើកិច្ចសន្យាអប់រំណែនាំ ៕ស តារា

7 1 2 3 4 5 6


ចែករំលែក៖