ប្រតិកម្មរបស់កូរ៉េខាងជើងដែលមិនមាន ការយោគយល់ជាមួយម៉ាឡេស៊ី និងការ បាញ់សាកល្បងកាំជ្រួចមីស៊ីល៤គ្រាប់គំរាម កំហែងអាមេរិកជាភស្តុតាងបង្ហាញឲ្យ ឃើញថា កូរ៉េខាងជើងពិតជាមិនខ្លាចអ្វី ទាំងអស់ ហើយក៏មិនត្រូវការចុះញ៉ម ប្រទេសណាមួយនោះដែរ ដោយទីក្រុង ព្យុងយ៉ាងបានអនុវត្តយុទ្ធសាស្ត្រ «មនុស្ស ម្នាក់ សេះមួយក្បាល» ចូលទៅសមរភូមិ។
សកម្មភាពបែបនេះរបស់កូរ៉េខាងជើង បានធ្វើឲ្យសហគមន៍អន្តរជាតិព្រួយបារម្ភ យ៉ាងខ្លាំងដោយយុទ្ធសាស្ត្រខាងលើរបស់ កូរ៉េខាងជើង «មនុស្សម្នាក់ សេះមួយ ក្បាល» មានតែផ្លូវមួយគត់ គឺលះបង់ជីវិត។ ចំណុចទាំងនោះបានបង្ហាញយ៉ាងច្បាស់ ថា កូរ៉េខាងជើងអាចនឹងធ្វើអ្វីគ្រប់យ៉ាង ទាំងការវាយប្រហារដោយគ្រាប់បែក បរមាណូដែលខ្លួនមានទៅលើប្រទេស ដែលជាសត្រូវដោយមិនខ្លាចសត្រូវវាយ បកវិញនោះឡើយ។
ហេតុការណ៍ខាងលើបានបង្ហាញតាម រយៈភាពតានតឹងរវាងកូរ៉េខាងជើងនឹង ម៉ាឡេស៊ី, កូរ៉េខាងជើង នឹងជប៉ុន-អាមេរិក- កូរ៉េខាងត្បូង។ ស្ថានភាពបែបនេះកើត ឡើងក្រោយពេលលោកគីម ជុងណាម បងប្រុសមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន រងការធ្វើឃាតនៅអាកាសយានដ្ឋាន អន្តរជាតិគូឡាឡាំពួរ។ នៅពេលនេះដែរ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានប្រកាសថា រដ្ឋាភិបាលកូរ៉េខាងជើងជាអ្នកនៅពីក្រោយ នៃការសម្លាប់លោកគីម ជុងណាម ដោយ ប្រើប្រាស់សារធាតុគីមីដែលពិភពលោក បានហាមប្រាម។
នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី៨ ខែមីនា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ ជាលើកទីមួយបានប្រកាស ចោទប្រកាន់ជាផ្លូវការថា កូរ៉េខាងជើង នៅពីក្រោយការស្លាប់របស់លោក គីម ជុងណាម។
សារព័ត៌មាន Bernama បានដកស្រង់សម្តីនាយករដ្ឋមន្ត្រីម៉ាឡេសីុមកបញ្ជាក់ថា «យើងមិនដែលមានសកម្មភាពណាមួយប្រឆាំងកូរ៉េខាងជើងនោះឡើយពីមុនមក ប៉ុន្តែយើងកំពុងតែជួបនូវបញ្ហាពីសកម្មភាព ធ្វើឃាតពលរដ្ឋរបស់កូរ៉េខាងជើងនៅលើ ទឹកដីម៉ាឡេស៊ី ដោយប្រើប្រាស់សារធាតុ គីមី ដែលពិភពលោកហាមប្រាម» ។
លោក ណាជីប រ៉ាហ្សាក់ បានបញ្ជាក់ ទៀតថា «នៅពេលដែលអំពើឃាតកម្ម កើតឡើងនៅលើទឹកដីម៉ាឡេស៊ី យើងមាន តួនាទីស្រាវជ្រាវស្វែងរកការពិត ដើម្បី បញ្ជូនជនដៃដល់ និងអ្នកនៅពីក្រោយទៅ ទទួលទោសនៅមុខច្បាប់»។ តាំងពីពេល ដំបូងមកទល់ពេលនេះទីក្រុងព្យុងយ៉ាង បានច្រានចោលការជាប់ពាក់ព័ន្ធនឹងការ ស្លាប់របស់លោក Kim Chol ឈ្មោះនៅ ក្នុងលិខិតឆ្លងដែន ចំណែកឈ្មោះក្រៅហៅ គីម ជុងណាម ។
ការប្រកាសខាងលើចោទប្រកាន់ទៅ លើរដ្ឋាភិបាលកូរ៉េខាងជើងកើតឡើងក្នុង ពេលដែលប្រទេសទាំងពីរកំពុងប្រឈម មុខតានតឹងដាក់គ្នាដោយការបណ្តេញអគ្គ រដ្ឋទូតប្រទេសទាំងពីរត្រឡប់ទៅស្រុកវិញ។ កន្លងមក នាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ បានថ្កោលទោសកូរ៉េខាងជើង ដែលចាប់ ពលរដ្ឋម៉ាឡេស៊ីធ្វើជាចំណាប់ខ្មាំង។
ភាពតានតឹងកាន់តែខ្លាំងឡើងក្នុងពេល ដែលកូរ៉េខាងជើងបាញ់មីស៊ីល៤គ្រាប់ ចូលទៅកាន់សមុទ្រជប៉ុន ដោយការបាញ់ នោះមានយុទ្ធសាស្ត្រវាយប្រហារយ៉ាង គំហុកទៅលើទីតាំងយោធារបស់អាមេរិក នៅប្រទេសជប៉ុន មិនឲ្យតដៃរួច ឬការវាយ ស្ទាក់ពីកាំជ្រួចមីស៊ីលការពាររបស់អាមេរិក ដែលមាននៅក្នុងប្រទេសកូរ៉េខាងត្បូង។
យុទ្ធសាស្ត្រ «មនុស្សម្នាក់ សេះមួយ ក្បាល» បានធ្វើឲ្យប្រទេសជិតខាង គឺចិន ព្រួយបារម្ភយ៉ាងខ្លាំងដោយខ្លាចមាន សង្គ្រាមនៅឧបទ្វីបកូរ៉េកើតឡើង ហើយ សង្គ្រាមនោះកូរ៉េខាងជើងប្រាកដជាបរាជ័យ ធ្វើឲ្យប៉ះពាល់ដល់យុទ្ធសាស្ត្រ និងផល ប្រយោជន៍ជាច្រើនរបស់ចិន។
ចំណុចទាំងនោះហើយបានជាចិនស្នើ អាមេរិកឲ្យពិភាក្សាជាមួយកូរ៉េខាងជើង បញ្ចប់ភាពតានតឹងផ្នែកយោធាដាក់គ្នា។ ប៉ុន្តែសំណើនោះត្រូវបានអាមេរិកបដិសេធ ពិភាក្សាជាមួយកូរ៉េខាងជើងមិនត្រឹមតែ ប៉ុណ្ណោះអាមេរិកបានឡើងគម្រោងរកវិធី សាស្ត្រទប់ទល់ជាមួយទីក្រុងព្យុងយ៉ាង ទៀតផង ។
ការប្រកាសបដិសេធខាងលើធ្វើឡើង ដោយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គ ការសហប្រជាជាតិលោកស្រី Nikki Haley កាលពីថ្ងៃទី៨ ខែមីនា ក្រោយកិច្ចប្រជុំជា សម្ងាត់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ។ សារព័ត៌មាន AFP បាន ដកស្រង់សម្តីលោកស្រី Haley មកបញ្ជាក់ ថា «មិនមែនយើងកំពុងតែទប់ទល់ជាមួយ មនុស្សដែលមានការយល់ដឹងនោះទេ។ ប្រសិនបើជាប្រទេសផ្សេង យើងនឹងនិយាយ ពីរឿងពិភាក្សា ប៉ុន្តែករណីនេះជារឿង ផ្សេង»។ លោកស្រីបន្តទៀតថា ប្រសិនបើ ចង់ពិភាក្សកូរ៉េខាងជើងត្រូវតែបង្ហាញឆន្ទៈ របស់ខ្លួនជាមុនសិន ។
កន្លងមកចិន ដែលជាប្រទេសសម្ពន្ធមិត្ត ដ៏ជិតស្និទ្ធបំផុតរបស់កូរ៉េខាងជើងបានស្នើ ដល់ទីក្រុងព្យុងយ៉ាងឲ្យបញ្ចប់កម្មវិធីបរមាណូ របស់ខ្លួន ដើម្បីជាថ្នូរនឹងការបញ្ចប់ការធ្វើ សមយុទ្ធរបស់អាមេរិកនិងកូរ៉េខាងត្បូង។ រដ្ឋមន្ត្រីការបរទេសចិនបានខិតខំស្នើដល់ អាមេរិក និងកូរ៉េខាងជើងឲ្យវិលត្រឡប់ចូល តុពិភាក្សាជាថ្មីដើម្បីបញ្ចៀសការប្រឈម មុខដាក់គ្នា ។
កន្លងមកកូរ៉េខាងជើងបានប្រកាសថា អាមេរិកនឹងទទួលនូវលទ្ធផលអាក្រក់ ប្រសិន បើទីក្រុងវ៉ាស៊ីនតោនដាក់បញ្ចូលទីក្រុង ព្យុងយ៉ាងក្នុងបញ្ជីប្រទេសគាំទ្រភេរវកម្ម។ បច្ចុប្បន្នប្រទេសដែលអាមេរិកដាក់ក្នុង បញ្ជីគាំទ្រភេរវកម្មមានប្រទេសអីុរ៉ង់ និង ស៊ីរីជាដើម។
អ្វីដែលគួរឲ្យបារម្ភបំផុតនោះគឺការញុះ ញង់ឲ្យពលរដ្ឋនៅក្នុងប្រទេសកូរ៉េខាងជើង ក្រោកឈរឡើងបះបោរប្រឆាំងនឹងរដ្ឋា ភិបាលគីម ជុងអ៊ុន។ ក្នុងនោះមានយុទ្ធ សាស្ត្របញ្ចុះបញ្ចូលឲ្យពលរដ្ឋកូរ៉េខាងជើង រត់ភៀសខ្លួនទៅកាន់កូរ៉េខាងត្បូងនឹងទទួល បានសិទ្ធិរស់នៅ និងប្រាក់ជាច្រើនទៀត។ ពលរដ្ឋរបស់កូរ៉េខាងជើងរស់នៅក្នុងភាព ក្រីក្រ ហើយពេលមានឱកាសបែបនោះអាច នឹងធ្វើរឿងគ្រប់យ៉ាង គឺធ្វើបដិវត្តន៍ខ្លួនឯង ចេញពីរបបផ្តាច់ការ។
កូរ៉េខាងត្បូងនឹងបង្កើនប្រាក់ឧបត្ថម្ភ ឱ្យដល់១លានវុន ឬ៨១៥.០០០អឺរ៉ូ ជារង្វាន់ ដល់ពលរដ្ឋកូរ៉េខាងជើងណាដែលផ្តាច់ ខ្លួនចេញពីរបបកុម្មុយនីស្តនេះ និងបានពាំនាំ មកជាមួយនូវព័ត៌មានសំខាន់ៗទាក់ទងនឹង រដ្ឋាភិបាលព្យុងយ៉ាងដ៏ឯកា។ នេះបើតាម ព័ត៌មានចុះផ្សាយក្នុងសារព័ត៌មានកូរ៉េខាង ត្បូងនៅថ្ងៃអាទិត្យទី៥ ខែមីនា ឆ្នាំ២០១៧។
ការផ្តល់រង្វាន់ដល់ពលរដ្ឋកូរ៉េខាងជើង ផ្តាច់ខ្លួនមកចូលកូរ៉េខាងត្បូងបានអនុវត្តធ្វើតាំងពី២០ឆ្នាំមកហើយ។ គិតមកទល់ នឹងពេលនេះរដ្ឋាភិបាលសេអ៊ូលតែងផ្តល់ រង្វាន់២០៤.០០០អឺរ៉ូដល់ជនកូរ៉េខាងជើង ដែលបានផ្តាច់ខ្លួនចេញពីព្យុងយ៉ាងមកចុះ ចូលនឹងសេអ៊ូលជាមួយដំណឹងរសើបៗ៕ ម៉ែវ សាធី