ព័ត៌មានទាន់ហេតុការណ៍៖

១២០ក្រុមនិងប្រជែងគ្នាដើម្បីទៅវគ្គផ្តាច់ព្រ័ត្រនៅមណ្ឌលភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយការប្រកួតជម្រុះពានរង្វាន Tiger Street Football Festival 2017 ដែលបានធ្វើអស់៤មណ្ឌលគឺមណ្ឌល កំពង់សោម, បាត់ដំបង, សៀមរាប និង កំពង់ចាម រួចមកឥលូវនេះគឺបានឈានមកដល់រាជធានីភ្នំពេញដែលជាមណ្ឌលចុងក្រោយ ហើយមណ្ឌលចុងក្រោយនេះនិងបើកឆាកប្រកួតជាផ្លូវការទៅនៅថ្ងៃទី៩ ខែមិនា ២០១៧ នៅមុខសាលមហោស្រពកោះពេជ្រ។

ចំពោះមណ្ឌលភ្នំពេញឆ្នាំនេះមានក្រុមបាល់ទាត់រហូតដល់ទៅ ១២០ ក្រុមចូលរួម ដែលជាចំនួនដ៏ច្រើន ហើយនិងត្រូវជម្រុះយក១២ក្រុមដើម្បីឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមយកទឹកប្រាក់ដ៏ច្រើនអស្ចារ្យ១៥០០០ដុល្លា។ នៅក្នុងកម្មវិធីសន្និសិតសារព៌ត័មាន និង ជាកម្មវិធីចាប់ពូល កាលពីថ្ងៃទី៨ ខែមិនា ២០១៧ ដែលជាថ្ងៃសិទ្ធិនារីនោះ លោកស្រី ថោង បវរលក្ខិណា ដែលជាប្រធាស្លាកសញ្ញាក្រុមហ៊ុនស្រាបៀរ Tiger បានមានប្រសាសថា (ខ្ញុំមានសេចក្តីសោមនោសណាស់ ដែលនៅរាជធានីភ្នំពេញមានក្រុមដ៏ច្រើនចូលរួមបែបនេះ ហើយក៏សូមជូនពរក្រុមទាំងអស់ឲ្យទទួលបានជោគជ័យទាំងអស់គ្នា)។ រីឯប្រាក់រង្វាន់នៅមណ្ឌលភ្នំពេញនេះក៏មិនខុសពីមណ្ឌលផ្សេងៗដែរគឺ អ្នកលេខ ១ ទទួលបាន ១៥០០ ដុល្លារ លេខ ២ ទទួលបាន ១០០០ ដុល្លារ លេខ៣ ទទួលបាន ៥០០ ដុល្លារ និងលេខ ៤ ទទួលបាន ២០០ ដុល្លារ ប៉ុន្តែដោយសារនៅមណ្ឌលភ្នំពេញត្រូវការ១២ក្រុម ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដូច្នេះក្រុមដែលបានលេខ៥ ដល់លេខ១២ពុំទទួលបានប្រាក់រង្វាន់ទេ។

គួរបញ្ចាក់ផងដែលថានៅពេលរាត្រីក្រោយចប់ការប្រកួត Tiger Street Football Festival 2017 ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរថៃហ្គ័រ និងមានការប្រគំតន្រ្តីយក្សដែលមានតារាល្បីៗចូលរួមសម្តែងជួនទស្សនា ៕ ថម សន

6 1 2 3 4 5


ចែករំលែក៖