ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនស្រ្តីសង្ស័យម្នាក់ជាមុខសញ្ញាលក់ចែកចាយថ្នាំញៀនយ៉ាងសកម្មនៅស្រុកភ្នំព្រឹក និងថ្នាំញៀនwy៥១គ្រាប់ម៉ាទឹកក១៩កញ្ចប់តូច

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្រ្តីសង្ស័យម្នាក់ដែលជាមុខសញ្ញាលក់ចែកចាយថ្នាំញៀនយ៉ាងសកម្ម នៅតាមបន្ទាត់ព្រំដែនកម្ពុជា -ថៃស្ថិតក្នុងភូមិសាស្រ្តស្រុកភ្នំព្រឹក ត្រូវបានកម្លាំងនគរបាលស្រុកភ្នំព្រឹកបង្រ្កាបចាប់ឃាត់ខ្លួន និងឆែកឆេររកឃើញដកហូតបានថ្នាំញៀនមេតំហ្វេតាមីនwy៥១គ្រាប់ និងថ្នាំញៀនមេតំហ្វេតាមីនទឹកកក១៩កញ្ចប់តូច ខណៈដែលស្រ្តីសង្ស័យកំពុងធ្វើសកម្មភាពលក់ចែកចាយថ្នាំញៀនទៅឱ្យអតិថិជនរបស់ខ្លួន ។ ការបង្រ្កាបសមត្ថកិច្ចធ្វើឡើងកាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

បើតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលដែលស្ថិតក្នុងការចូលរួមបង្រ្កាបប្រាប់ឱ្យដឹងថា ស្រ្តីសង្ស័យមានឈ្មោះ គន្ធាហៅរ័ត្ន អាយុ៥៥ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិឃុំខាងលើ។ស្រ្តីសង្ស័យជាមុខសញ្ញាដែលស្ថិតក្នុងបញ្ជីខ្មៅរបស់សមត្ថកិច្ចតាមស្វែងរកបង្រ្កាបចាប់ឃាត់ខ្លួនជាយូរមកហើយ ប៉ុន្តែស្រ្តីរូបនេះមានល្បិចខ្ពស់ក្នុងការធ្វើសកម្មភាពលក់ចែកចាយថ្នាំញៀន ធ្វើឱ្យសមត្ថកិច្ចលំបាកតាមបង្រ្កាបចាប់ឃាត់ខ្លួន ។ លុះនៅថ្ងៃខាងលើសមត្ថកិច្ចបានប្រើប្រាស់បណ្តាញស្រាវជ្រាវស៊ើបអង្កេតហើយបានឃើញស្រ្តីសង្ស័យធ្វើសកម្មភាពលក់ចែកចាយថ្នាំញៀនជាក់ស្តែង ទើបសមត្ថកិច្ចឆ្មក់ចូលបង្រ្កាបចាប់ឃាត់ខ្លួនស្រ្តីសង្ស័យនិងវត្ថុតាង ថ្នាំញៀនបានសម្រេចតែម្តង។

ស្រ្តីសង្ស័យនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំព្រឹក ចាប់បញ្ជូនខ្លួននិងវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីយកទៅអនុវត្តច្បាប់។

សូមបញ្ជាក់ថាបញ្ហាគ្រឿងញៀននៅស្រុកភ្នំព្រឹកត្រូវគេមើលឃើញថា ជាបញ្ហាកង្វល់របស់ប្រជាពលរដ្ឋជាខ្លាំង គ្រាដែលកើតមានឡើងនូវអសន្តិសុខជាបន្តបន្ទាប់នៅស្រុកភ្នំព្រឹកផ្តើមចេញពីអ្នកញៀនថ្នាំ ។ ជាក់ស្តែង កាលពីចុងឆ្នាំ២០១៦ កន្លងទៅ នៅស្រុកភ្នំព្រឹកធ្លាប់កើតមានករណីនូវអំពើប្លន់ យ៉ាងសាហាវមួយ បង្កឡើងដោយយុវជនញៀនថ្នាំវាយសម្លាប់ ងដុតសពជនរងគ្រោះម្នាក់យកម៉ូតូ១គ្រឿង ធ្វើឱ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលនិងភ័យខ្លាច ។ ឃាតកមានគ្នា៣នាក់ ដែលជាពួកម៉ាកនិងជនរងគ្រោះ ។ ពួកគេបាននាំគ្នាទៅសម្ងំប្រើប្រាស់ថ្នាំញៀនក្នុងដីចំការរបស់អ្នកភូមិមួយកន្លែងនៅស្រុកភ្នំព្រឹកជាមួយគ្នា ។ សំណុំរឿងអំពើប្លន់សម្លាប់បង្កដោយអ្នកញៀនថ្នាំ នោះ ទើបនៅដើមខែឆ្នាំ២០១៧ នគរបាលស្វែងចាប់ខ្លួនបានក្រុមចោរប្លន់បាន២នាក់នោះហើយ ៕ សំ វិច្ឆិកា

IMG_7788 IMG_7775 IMG_7784 IMG_7785 IMG_7786 IMG_7787


ចែករំលែក៖