ភ្នំពេញ : បុរសម្នាក់សង្ស័យមានគេវាយស្លាប់ហើយ ទើបយកមកដាក់នៅចោល បង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង៩និង៣០ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចក្បែរមន្ទីរពេទ្យរុស្សី ផ្លូវលេខ១៩៩ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ចបញ្ជាក់ថា នៅមិនទាន់ស្គាល់ឈ្មោះ និងអសយដ្ឋានជនរងគ្រោះនៅឡើយទេ ។
ប្រភពព័ត៌មានពីប្រជាពលរដ្នបានប្រាប់ថា មុនកើតហេតុ ពួកគាត់បានឃើញជនរងគ្រោះត្រូវគេរុំថង់ សង្ស័យមានគេវាយស្លាប់ហើយទើបយកមកដាក់ចោល ភ្លាមៗនោះពួកគាត់ក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្នានឱ្យមកពិនិត្យមើល ហើយសមត្ថកិច្ចជំនាញក៏បានចុះមកធ្វើកោសល្យវិច័យផងដែរ ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានគេដឹកយកទៅដំកល់នៅវត្តសំបួរមាស ៕ ស រស្មី