ភ្នំពេញ៖ ក្រុមហ៊ុនស្រាបៀរ Tiger បានដាក់បង្ហាញផលិតផលថ្មីដែលមានឈ្មោះថា Tiger Crystal នៅក្នុងកម្មវិធីប្រកាសសម្ពោធលក់ជាផ្លូវការនៅក្នុងពិធីសម្ពោធដ៏ឩឡារិកមួយដែលគេហៅថា “Tiger Crystal Cool Night” ដែលនិងដាក់ឲ្យភ្ញៀវកិត្តិយសទាំងបានភ្លក់នូវរសជាតិនៃស្រាបៀរ Tiger Crystal ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
កម្មវិធី “Tiger Crystal Cool Night” ក៏ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី ១0 ដល់ -១២ ខែមីនា ចាប់ពី ៦ យប់ដល់ ១១ យប់ នៅក្លឹបទឹកកក Tiger Crystal Igloo ដោយមានការអញ្ជើញចូលរួមពីឌីជេល្បីៗ ដូចជា DJ LADY ANNA និង DJ ILLEST និងកំពូលតារាចម្រៀង លោក. ខេមរៈ សិរីមន្ត និង កញ្ញា. ឪក សុគន្ធកញ្ញា។
សូមជម្រាបថាស្រាបៀរ Tiger Crystal គឺជាស្រាបៀរលំដាប់ខ្ពស់ពិសេសរបស់ស្រាបៀរ Tiger ដែលមានកេរ្តិ៍ល្បីល្បាញទូទាំងពិភពលោក ហើយដែលឈានមុខគេលើទីផ្សារក្នុងបណ្តាប្រទេស ជាង 60 ប្រទស ហើយបានឈ្នះពានរង្វាន់ជាង 40 មេដាយលើផ្នែករសជាតិនិងគុណភាព។ ស្រាបៀរ Tiger Crystal គឺជាស្រាបៀរដែលមានរសជាតិស្រាលស្រទន់ ញ៉ាំហើយចង់ញ៉ាំទៀត ហើយជាស្រាបៀរដែលត្រូវបានផលិតឡើងបំពេញតម្រូវការរបស់អតិថិជន ដែលចង់ពិសាស្រាបៀរដែលមានរសជាតិស្រាលស្រទន់ ប្រហើរប្រកបដោយគុណភាពខ្ពស់ ភាពទំនើបទាន់សម័យ ផលិតតាមស្តង់ដាអន្តរជាតិ។ ផលិតផលថ្មីស្រាបៀរ Tiger Crystal នេះត្រូវបានផលិតឡើងពីគ្រឿងផ្សំទាំងអស់ពីធម្មជាតិសុទ្ធសាធ ដោយប្រើប្រាស់ដំណើរការផលិតយ៉ាងពិសេសគ្មានពីរគឺ
Cold Suspension ដែលបច្ចេកទេសនេះជួយឲ្យស្រាបៀរ Tiger Crystal ត្រូវបានផលិតឡើងនៅក្រោមសីតុណ្ហភាពត្រជាក់រហូតដល់ -1អង្សាសេ ដើម្បីធានាផ្តល់នូវរសជាតិដ៏ស្រាលស្រទន់ស្រស់ស្រាយ តែមួយគ្មានពីរ ហើយត្រូវទទួលស្គាល់គុណភាពដ៏ប្រណិត។ ពិសាហើយចង់ពិសាទៀត។ លើសពីនេះទៅទៀត ស្រាបៀរថ្មីនេះពិតជាមានរសជាតិ ស្រាលស្រទន់ ស្រួលពិសា ដែលធ្វើឲ្យអតិថិជនមានអារម្មណ៍ថ្មីស្រស់ថ្លា។
ស្រាបៀរថ្មី Tiger Crystal បានសម្ពោធលក់ជាផ្លូវការនេះ ត្រូវបានរំពឹងថានឹងទាក់ទាញអតិថិជន ជាស្រទាប់យុវវ័យ និងទាន់សម័យជាមួយនឹងដបស្រាបៀរថ្លាដូចគ្រីស្តាល់ ដែលបានរចនាឡើងយ៉ាងពិសេសសម្រាប់ម៉ាកសញ្ញាស្រាបៀរលំដាប់ខ្ពស់។
ស្រាបៀរ Tiger Crystal នឺងចែកចាយលក់ក្នុងបណ្តាក្លឹបកំសាន្តPub Lounge, Cocktail Bar / Sky Bar និងភោជនីយដ្ឋានលំដាប់ថ្នាក់ខ្ពស់នៅក្នុងរាជធានីភ្នំពេហើយនឹងមានលក់នៅបណ្តាហាងជាច្រើននៅក្នុងគ្រប់ខេត្តក្រុងផ្សេងទៀតក្នុងប្រទេសកម្ពុជា នាពេលខាងមុខនេះ។
ទន្ទឹមនឹងនេះក្នុងកម្មវិធី “Tiger Crystal Cool Night” ក៏មានកម្មវិធីលេងហ្គេមឡើងភ្នំជញ្ជាំងដំបូងគេបង្អស់នៅកម្ពុជាដែលមានឈ្មោះថា Tiger Crystal Wall។ អ្នកចូលរួមលេងហ្គេមនេះត្រូវបញ្ចេញសេចក្តីក្លាហានរបស់គេដើម្បីឡើងជញ្ជាំងភ្នំដែលរចនាឡើងជារូបស្រាបៀរ Tiger Crystal ភ្លឺចិញ្ចាចគួរឲ្យទាក់ទាញ ។
លក្ខខណ្ឌចូលរួមលេងហ្គេមនេះ ដោយគ្រាន់តែទៅចូលរួមចុះឈ្មោះ និងមានការពិនិត្យចង្វាក់បេះដូង ថ្លឹងគីឡូ (អ្នកលេងមិនឲ្យលើសពី70គីឡូក្រាម) និងមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។ ចំពោះរង្វាន់វិញកាន់តែពិសេសទៅទៀត ព្រោះលោកអ្នកដែលចូលរួមលេងហ្គេមនឹងទទួលបានសំបុត្រចូលក្លឹបទឹកកក ចំនែកឯអ្នកដែលក្លាយជាម្ចាស់ជើងឯកដោយឡើងជញ្ជាំងភ្នំនេះដល់គោលដៅលឿនជាងគេនឹងឈ្នះរង្វាន់ដ៏អស្ចារ្យគឺ iPhone7 និងមានរង្វាន់ទៀតពី Tiger Crystal ៕ វឌ្ឍនា