ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារចុះពង្រឹងឃុំដូងជួបសំណេះសំណាលនិងសួរសុខទុក្ខប្រជាពលរដ្ឋក្នុងភូមិបុស្សសង្ឃ័រ និងភូមិស្វាយពក

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដោយមានការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាននាព្រឹកថ្ងៃទី១១-១២ខែមីនា ឆ្នាំ២០១៧ លោកទូច គង្គា អនុប្រធានគណៈពង្រឹងឃុំដូង តំណាងឲ្យលោកហុង វិណុល អនុប្រធានគណៈពង្រឹងចុះជួយស្រុករមាសហែក និងជាប្រធានគណៈពង្រឹងឃុំដូង បានដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងភូមិបុស្សសង្ឃ័រ និងភូមិស្វាយពក ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ។ ពិធីជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកទូច គង្គា តំណាងឲ្យប្រធានគណៈពង្រឹងឃុំដូង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីក្រុមការងារថ្នាក់ដឹកនាំ ចុះជួយស្រុករមាសហែក និងចុះជួយមូលដ្ឋានឃុំដូង ក្នុងនោះ លោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវខិតខំ បង្កបង្កើនផលស្រូវដំណាំ ក៏ដូចជាការប្រកបមុខរបរ ដើម្បីដោះស្រាយជីវភាព ការរស់នៅប្រចាំថ្ងៃ ។

លោកទូច គង្គា អនុប្រធានគណៈពង្រឹងឃុំដូង តំណាងឲ្យប្រធានគណៈពង្រឹងឃុំដូង ក៏បានយកចិត្តទុកដាក់ ឲ្យប្រជាពលរដ្ឋ គិតគូរអំពីបញ្ហាសុខភាព និងជម្រុញឲ្យក្រុមការងារថ្នាក់ក្រុម ថ្នាក់ភូមិ ធ្វើយ៉ាងណា ចុះជាប់ជាមួយប្រជាពលរដ្ឋទាំងការរស់នៅប្រចាំថ្ងៃ និងការបង្កបង្កើនផលស្រូវដំណាំ ពិសេសត្រូវ ដាក់ចិត្ត ដាក់កាយ បម្រើប្រជាពលរដ្ឋរបស់យើងឲ្យបានគ្រប់ពេលវេលានូវបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព របស់ពួកគាត់ ឲ្យស្របទៅតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។

ការជួបសំណេះសំណាលនេះ លោកទូច គង្គា តំណាងឲ្យប្រធានគណៈពង្រឹងឃុំដូង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីក្រុមការងារថ្នាក់ដឹកនាំ ចុះជួយស្រុករមាសហែក និងចុះជួយមូលដ្ឋានឃុំដូង ក៏បានជួយដោះស្រាយពីការសំណូមពររបស់ប្រជាពលរដ្ឋបានមួយចំនួនផងដែរ៕ សីលា

 


ចែករំលែក៖