ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្ពោធដាក់ ប្រើប្រាស់ ព្រះវិហារឥស្លាម ១ខ្នង អំណោយសប្បុរសធម៏ ម៉ាឡេស៊ីអស់ថវិកាជាង ២៦ម៉ឺនដុល្លារ នៅសហគមន៏ ស្រុកកោះសុទិន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ព្រះវិហារឥស្លាម១ខ្នង ដែលមានទំហំ ១៦ ម៉ែត្រ គុណ២៣ម៉ែត្រ កំពស់២ជាន់ ដែលជាអំណោយសប្បុរសធម៏ ម៉ាឡេស៊ី ចំណាយថវិកា២៦៣២៤៤ ដុល្លារ ស្ថិតនៅ ភូមិ៣ ឃុំព្រែកតានង់ ស្រុកកោះសុទិន ខេត្តកំពង់ចាម ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង លោកអូស្មាន ហាស្សាន់ រដ្ឋមន្ដ្រី ប្រតិភូ អមនាយករដ្ឋមន្ដ្រី រដ្ឋលេខាធិការ ក្រសួងការងារ កាលពីរសៀលថ្ងៃទី ១២ មីនា ឆ្នាំ២០១៧ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ ព្រះវិហារឥស្លាមដែលសម្ពោធ ដាក់ឲ្យប្រើប្រាស់ នៅ ពេលនេះ មានឈ្មោះថា HAQUL MIDAH ជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជនម៉ាឡេស៊ី មានទំហំ ១៦ គុណនឹង២៣ម៉ែត្រ កំពស់២ជាន់ ដែលជាន់ផ្ទាល់ដីជាសាល មណ្ឌលសិក្សា និង ជាន់ទី១ ជាកន្លែងប្រតិបត្តិថ្វាយបង្គុំធម៏ ដោយបានចំណាយថវិកា សរុប អស់ ២៦៣២៤៤ ដុល្លារ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ ជាថ្នាក់ដឹកនាំមួយរូប ដែលគេតែងតែ ឃើញនៅក្នុងពីធីសម្ពោធនិងពិធីនានារបស់សហគមន៍ខ្មែរឥស្លាម ហើយក៏ជាបុគ្គលដែលទទួលបន្ទុកការងារពីប្រមុខរាជរដ្ឋាភិបាលក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងដឹកនាំសហគមន៍ខ្មែរឥស្លាម បានលើកឡើងពីសុទិដ្ឋនិយម ក្នុងនាមជាថ្នាក់ដឹកនាំសហគមន៍ឥស្លាម ដែលមាននាយករដ្ឋមន្រ្តីល្អ គឺសម្តេចតេជោ ហ៊ុន សែន គឺជាប្រមុខថ្នាក់ដឹកនាំដែលបានផ្តល់ភាពកក់ក្តៅដល់ប្រជារាស្រ្តជាទូទៅ និង ហានលះបង់ឈាមស្រស់ក្នុងការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។

លោកបន្តថា ៖ គុណសម្បត្តិទាំងឡាយដែល សម្តេចនាយករដ្ឋមន្រ្តីបានសាង បានធ្វើអោយប្រជាជាតិយើងទាំងមូលមិនងាយនឹងបំភ្លេចបានឡើយ ហើយរឹតតែធ្វើមិនភ្លេចពីគុណបំណាច់ច្រើនមហាសាល ដែលនាយករដ្ឋមន្រ្តីនៃប្រទេសពុទ្ឋសាសនាមួយនេះ បានដោះស្រាយទុកលំបាកច្រើនលើសលប់មិនអាចកាត់ថ្លៃបានជូនសហគមន៍ខ្មែរអ្នកកាន់សាសនាឥស្លាម។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរ ដល់អង្គការក្នុងស្រុក ដែលបានធ្វើកិច្ចសហការល្អជាមួយបណ្តាសប្បុរសជនក្នុងនិងក្រៅប្រទេស ក្នុងការគៀងគរមូលនិធិមកកសាងសហគមន៍របស់ ខ្លួន ជាពិសេស ម្ចាស់ជំនួយប្រទេសម៉ាឡេស៊ី ដែលបានឧត្ថម្ភថវិកា ផ្ទាល់ខ្លួនមកសាង សមិទ្ឋផលសាសនាជូនសហគមន៍ខ្មែរឥស្លាម ដែលចំណាយដើមទុនរាប់សឹបម៉ឺន ដុល្លាអាមេរិក។

លោកក៏បាន សម្តែងនូវមោទនភាពសម្រាប់ជាតិខ្មែរទាំងមូល ដែលកើតមកនៅក្នុងសម័យមួយនេះ បានរួមរស់ជាមួយនឹងប្រមុខរាជរដ្ឋាភិបាលដែលរស់នៅរួមសុខជាមួយរាស្រ្ត រក្សាលំនឹងសន្តិភាព និង កំណើនសេដ្ឋកិច្ចប្រទេស ជាតិ ពីបាតដៃសូន្យ បន្តមកជាមានអ្វីគ្រប់បែបយ៉ាង ខុសពីបុគ្គលមួយចំនួនដែលតែងតែលើកហេតុផល និងអំណះ អំណាងពីភាព ស្នេហាជាតិរបស់ខ្លួនដើម្បីរកសម្លេងគាំទ្រគណៈបក្សរបស់ខ្លួន តែមិនហានទាំងលះបង់ពេលវេលា ថវិកា និងសញ្ជាតិបរទេសរបស់ខ្លួន មកប្តូរផ្តាច់ជាមួយនឹងជនរួមជាតិនោះឡើយ។

សូម បញ្ជាក់ថា ៖ លោកឧត្តមសនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្តេចតេជោហ៊ុន សែន ជា ថ្នាក់ដឹកនាំវ័យក្មេងមួយរូបដែលសហគមន៍ខ្មែរឥស្លាមតែងតែកោតសរសើរទាំងលក្ខណៈសម្បត្តិ ភាពជាអ្នកដឹកនាំ កាយវិការប្រកបដោយភាពសាមញ្ញ ទន់ភ្លន់ និងមានទំនាក់ទំនងល្អជាមួយសហគមន៍ទាំងមូលតាមមូលដ្ឋាន ជាពិសេសនៅក្នុងសហគមន៍ខ្មែរឥស្លាម មិនចាញ់ប្អូនៗរបស់លោក ក៏ដូចជាថ្នាក់ដឹកនាំវ័យក្មេងនានាឡើយ។

ក្រៅពីកិច្ចការទំនាក់ទំនងដ៏សកម្ម ជាពិសេសទំនាក់ទំនងទៅកាន់សហគមន៍អន្តរជាតិ លោកឧត្តមសេនីយ៍ឯក ក៏ជាកូនប្រុសមួយរូប ដែលគេតែងតែឃើញ ត្រូវបានឳពុកនិងអ្នកម្តាយរបស់ខ្លួន គឺសម្តេចតេជោ នាយករដ្ឋមន្រ្តីហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ចាត់អោយអញ្ជើញជាអធិបតីសម្ពោធសមិទ្ឋផល រឺពិធីនានារបស់សហគមន៍ខ្មែរឥស្លាមនៅពេលណាដែលសម្តេចនាយករដ្ឋមន្រ្តីលោកមមាញឹកនឹងការងារ រឺជាប់បេសកកម្មផ្សេងៗទៀតនោះ ៕ សំរិត
image13 image1 image2 image3 image4 image5 image6 image7 image8 image9 image10 image11 image12


ចែករំលែក៖