ព័ត៌មានទាន់ហេតុការណ៍៖

ស្ថាប័នជំនាញរកឃើញស្លឹកខ្ទឹមផ្ទុកសារធាតុគីមីមានដាក់លក់ក្នុងផ្សារដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ រថយន្តមន្ទីរពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូលក្នុង រយៈពេល២ថ្ងៃកាលពីចុងសប្តាហ៍កន្លងទៅបានចុះត្រួតពិនិត្យគុណភាពចំណីអាហារ និងទំនិញនៅតាមផ្សារ និងច្រកទ្វារព្រំដែនខេត្តត្បូងឃ្មុំ ជាលទ្ធផលបានពិសោធន៍រកឃើញសំណល់ថ្នាំសម្លាប់សត្វល្អិតនៅលើស្លឹកខ្ទឹម ដែលជាសារធាតុគីមីមិនអនុញ្ញាតឲ្យប្រើប្រាស់ ។

លោក លិ វុត្ថា ប្រធានទីផ្សារសាខាកាំកុង ត្រូលប្រចាំខេត្តត្បូងឃ្មុំបានឲ្យដឹងថា ការ អនុវត្តយុទ្ធនាការចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូលនៅក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី១១ និងថ្ងៃទី១២ ខែមីនា ឆ្នាំ ២០១៧ រថយន្តមន្ទីរពិសោធន៍ចល័តរបស់ កាំកុងត្រូលបានចុះត្រួតពិនិត្យបន្លែ ផ្លែ ឈើ និងម្ហូបអាហារជាច្រើនមុខ ហើយបានប្រទះឃើញសំណល់ថ្នាំសម្លាប់សត្វល្អិតនៅលើស្លឹកខ្ទឹមដែលជាសារធាតុគីមីប៉ះ ពាល់ដល់សុខភាពអ្នកទទួលទានដាក់ លក់នៅក្នុងផ្សារដារ ស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ ។

លោកបន្តថា ក្រោយពីពិនិត្យរួចសមត្ថ កិច្ចបានដកហូតស្លឹកខ្ទឹមទាំងនោះយកទៅកម្ទេចចោលនិងណែនាំអប់រំអាជីវករឲ្យ យល់ដឹងពីផលប៉ះពាល់ និងបានធ្វើកិច្ច សន្យាឲ្យឈប់លក់ដូរបន្លែបង្ការដែលមាន សារធាតុគីមី ៕ ហេង សូរិយា

df


ចែករំលែក៖