ខេត្តពោធិ៍សាត់៖ លោក នាយប៉ុស្តិ៍នគរបាលរដ្ឋមេទឹក ដឹកនាំកម្លាំងក្រោមឱវាទប្រមាណ៦នាក់ ចុះបង្រ្កាបបទល្មើសនេសាទ(ឆក់ត្រី) កំពុងប្រព្រិត្តជាក់ស្ដែង ក្នុងនោះកម្លាំងឃាត់ខ្លួនជនកំពុងប្រព្រឹត្តបានម្នាក់ ដកហូតឧបករណ៍ល្មើសច្បាប់ស្តីពីជលផលមួយកំផ្លេផងដែរ ។
ប្រតិបត្តិការណ៍ខាងលើអនុវត្តន៍ឡើងកាលពីវេលាម៉ោង១២និង០៤នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចប្រឡាយផ្លូវក្របី ស្ថិតក្នុងភូមិម៉ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួនរួមទាំងវត្ថុតាងឈ្មោះ អោម ខ្លី ភេទប្រុស អាយុ ៤៦ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នភូមិ-ឃុំកើតហេតុខាងលើ ។
លោកអធិការនគរបាលស្រុកបាកានបន្តថា ក្នុងកិច្ចប្រតិបត្តិឃាត់ខ្លួនជនសង្ស័យខាងលើនេះដែរ កម្លាំងដកនូវវត្ថតាងរួមមាន ឧបករណ៍ល្មើសច្បាប់ស្តីពីជលផលដែលរាជរដ្ឋាភិបាលហាមឃាត់មួយកំផ្លេ ។
លោក វរសេនីយ៍ត្រី នាង វុធ អធិការនគរបាលស្រុកបាកានបន្តទៀតថា ចំពោះជនសង្ស័យរួមទាំងវត្ថុតាង បានបំពេញនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកបាកាន ប៉ុន្តែដោយការសំណូមពរពីគ្រួសារជនសង្ស័យ ក៏ដូចអ្នកភូមិផងរបងជាមួយ និងមានការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋានផងដែរនោះ ទើបសុំមតិយោបល់ និងសម្រេចពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ក៏ណែនាំអប់រំលាយល័ក្ខណ៍ជាអក្សរត្រឹមត្រូវតាមនីតិវិធី ៕ ប៉ឹម ពិន