ព័ត៌មានទាន់ហេតុការណ៍៖

បទល្មើសបទល្មើសនេសាទកើតមានច្រើននៅស្រុកកណ្ដៀង លោក ឡាយ វិសិដ្ឋ និយាយថា ធម្មតាទេពលរដ្ឋលើទឹក តែសន្យាចុះបង្រ្កាបឲ្យបានមួយអាទិត្យ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជានេសាទនៅឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់រាយការណ៍មកថា ទោសបីកម្លាំងអន្តរក្រសួងកំពុងបើកយុទ្ធនាការប្រយុទ្ធប្រឆាំង និងបង្រ្កាបបទល្មើសនេសាទយ៉ាងក្តៅគរគុកក្តី គេនៅតែសង្កេតឃើញបទល្មើសនេសាទ ដោយប្រើប្រាសឧបករណ៍ប្រភេទរួមផ្សំ(បឬរ៉ាវ)កើតមានច្រើន នៅក្នុងទឹកដីភូមិសាស្រ្តស្រុកកណ្ដៀង ប៉ុន្តែលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សន្យាបង្រ្កាបឲ្យបានមួយអាទិត្យ ។

ប្រភពរាយការណ៍ខាងបន្តថា បទល្មើសកំពុងកើតមានសព្វថ្ងៃនេះ គេសង្កេតឃើញកើតមានច្រើននៅចំណុចដូចជា ក្រឡុកសងក្រង ចែងអតីតៈ(ឡូត៍នេសាទលេខ ៧) ព្រំប្រទល់ស្រុកក្រគរ និងស្រុកកណ្ដៀង ជ្រោយវែង កោះក្អែក មុខភូមិចារុះ ស្ថិតក្នុងភូមិកោះក្អែក និងភូមិចារុះ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

ប្រភពដដែលបន្តទៀតថា បទល្មើសខាងលើនេះ មិនមែនទើបនឹងកើតមាន ខណៈកំពុងយុទ្ធនាការនេះនោះទេ គឺកើតមានជាយូយាមកហើយនិយាយរួមទឹកទន្លេឡើងទៅដល់កន្លែងណា បទល្មើសប្រភេទនេះកើតមានដល់កន្លែងនោះ ហើយទឹកទន្លេស្រកមកដល់កន្លែងណាបទល្មើសក៍កើតមានមកដល់កន្លែងនេះទៀត បទល្មើសទាំងប៉ុន្មានចំណុចខាងលើត្រូវគេសង្ស័យជនប្រព្រិត្តបទល្មើស ជាប់ខ្សែហរអ្នកមានអំណាចឬជាប់ខ្សែឡាយជាមួយមន្រ្តីជំនាញ ខណៈដែលគេសង្កេតឃើញនៅគ្រាកម្លាំងអន្តរក្រសួងកំពុងបើកយុទ្ធនាការប្រយុទ្ធប្រឆាំងបង្រ្កាប ស្ទើរគ្រប់តំបន់ ពិសេសនៅស្រុកបាកាន និងស្រុកក្រគរ ច្រើនលើកច្រើនសារស្ទើររាបមិនអស់ ដោយឡែកបទល្មើសប្រភេទខាងលើនៅស្រុកកណ្ដៀងមួយនេះ មានសេចក្តីសុខគ្មានការបង្រ្កាបយ៉ាងច្រើនមានគេទូរស័ព្ទប្រាប់ឲ្យស្រាយឬកាត់ចំណងពន្លេចទឹកប៉ុណោះ។

ប្រភពដដែលបញ្ជាក់បន្ថែមបន្តទៀតថា បទល្មើសនេសាទប្រើប្រាសឧបករណ៍ប្រភេទរួមផ្សំ(ប)កំពុងកើតមានយ៉ាងសម្បើមខាងលើមានមិនក្រោមចំនួន ១០០ខ្សែ ហើយក្នុង ០១ខ្សែៗយ៉ាងតិចមានប្រវែង ២០០ម៉ែត្រ ទៅ ៥០០ម៉ែត្រ ម្យាងមួយទៀតគេសង្កេតឃើញឲ្យតែកម្លាំងអន្តរក្រសួងឡើងឧទ្ធម្ភាគចក្រ ដើម្បីពិនិត្យមើលបទល្មើសឬចុះបង្រ្កាប គេឃើញកម្លាំងចំរុះខេត្តពោធិ៍សាត់ចុះទៅបង្រ្កាបឥតឈប់ឈរនោះដែរ ប៉ុន្តែចុះទៅបង្រ្កាបនៅតែស្រុកក្រគរ និងស្រុកបាកានដដែលនោះទេ ដោយឡែកនៅភូមិសាស្រ្តភូមិ.ឃុំ.ស្រុកកណ្ដៀងនេះគ្មានការបង្រ្កាបនោះឡើយ បើទោសជាមន្រ្តីជំនាញដឹងយ៉ាងច្បាស់ហើយនោះក៍ដោយ ប៉ុន្តែជាជាក់ស្តែងគេឃើញបង្រ្កាបបន្តិចបន្ទួចនោះដែរ តែមកបង្រ្កាបផងមកសុីផឹកជាមួយជនប្រព្រិត្តផង ហើយបង្រ្កាបផងឲ្យជនប្រព្រិត្តរូសរើដោយខ្លួនឯងផងធ្វើទាំងបែបឃុបឃិតគ្នា។

ពាក់ព័ន្ធនឹងករណីប្រភពពីប្រជានេសាទរាយការណ៏ព័ត៌មាន កើតមានបទល្មើសនេសាទប្រើប្រាសឧបករណ៍រួមផ្សំ(ប)ខាងលើនេះ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឆ្លើយតបនឹងអ្នកកាសែត(នគរវត្ត)តាមទូរស័ព្ទនាព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ បែបមានការសង្ស័យជាប់ពាក់ព័ន្ធនឹងអ្នកកាសែតខ្លះៗថា ធ្វើរាល់ថ្ងៃមន្រ្តីខ្ញុំរួមទាំងខ្ញុំ ប៉ុន្តែធ្វើយ៉ាងណាក៍មិនអស់នោះដែរ ប្រជាពលរដ្ឋរស់នៅនឹងទឹក តែលោកសន្យាចុះបង្រ្កាបឲ្យបានមួយអាទិត្យ ៕ ប៉ឹម ពិន

ser (1) ser (2) ser (3) ser (4) ser (5) ser (6) ser (7) ser (8)


ចែករំលែក៖