ខេត្តពោធិ៍សាត់៖ ដោយសារតែបណ្តែតបណ្តោយក្នុងការបង្ក្រាបបទល្មើសព្រៃឈើធ្វើឲ្យឈើហុបធំៗចំនួន១៤គោយន្ត ដែលគេកាប់ចេញពីដែនជម្រកសត្វព្រៃភ្នំ ឱរ៉ាល់ នៃខេត្តពោធិ៍សាត់ របូតរត់រួចដោយ សុវត្ថិភាពក្រោមក្រសែភ្នែកជំនាញច្រើន ស្ថាប័នទាំងរដ្ឋបាលព្រៃឈើនិងបរិស្ថាន ។
កាលពីរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ក្រុមអ្នកកាសែតបានប្រទះ ឃើញគោយន្ត១៤គ្រឿងបានដឹកឈើ ហុបប្រភេទផ្ចឹក មកដល់ចំណុចភូមិ ដំណាក់ខ្លុង ឃុំក្តុលសែនជ័យ ស្រុកទឹក ផុស ខេត្តកំពង់ឆ្នាំង និងបានរាយការណ៍ទៅលោកប្រធានមន្ទីរកសិកម្មខេត្ត ដោយលោកបានបញ្ជាឲ្យសង្កាត់រដ្ឋបាលព្រៃឈើគ្រាំងស្គារ ចុះបង្ក្រាបប៉ុន្តែដោយសារតែភាពអសកម្មយឺតយ៉ាវ ធ្វើឲ្យគោយន្តដឹកឈើល្មើសច្បាប់ទាំងអស់នោះបាននាំគ្នាបើកគេចចូលព្រៃអស់។
ក្រុមអ្នកបើកគោយន្តទាំងនោះបាន និយាយថា ពួកគាត់រស់នៅក្នុងស្រុកសាមគ្គី មានជ័យបាននាំគ្នាឡើងកាប់ឈើទាំងនេះ នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៃខេត្តពោធិ៍សាត់ ដោយត្រូវបង់លុយឲ្យ មន្ត្រីការពារដែនជម្រកសត្វព្រៃ ក្នុង ១គោយន្ត៦ម៉ឺនរៀល ទើបអាចចូលកាប់ ឈើនៅលើភ្នំបាន។ ពេលដឹកឈើត្រឡប់ មកវិញ ត្រូវបង់លុយឲ្យមេព្រៃស្រុកភ្នំ ក្រវាញ ក្នុង១គោយន្ត៦ម៉ឺនរៀលបង់ឲ្យ នគរបាល ក្នុងមួយកន្លែង២ម៉ឺនរៀលទៀត ។ លុះចូលដល់ដីស្រុកទឹកផុសត្រូវបង់ឲ្យមេព្រៃក្តុល ក្នុង១គោយន្ត១០ម៉ឺនរៀល មេព្រៃ រមាស១០ម៉ឺនរៀល នគរបាលស្រុក បង់២ ម៉ឺនរៀលទៀត គឺពួកគាត់ត្រូវបង់ជាហូរ ហែទម្រាំដឹកឈើទៅដល់ផ្ទះ ។
ពួកគាត់ថាក្នុងមួយជើងត្រូវចំណាយពេលឡើងកាប់ឈើ និងដឹកឈើមកវិញ មានរយៈពេល១ខែ និងក្នុង១គោយន្តដឹកឈើបាន២ម៉ែត្រគូបយកទៅលក់បាន លុយ១៥០ម៉ឺនរៀល តែត្រូវចំណាយរត់ ការតាមផ្លូវអស់ពាក់កណ្តាល នៅសល់តែពាក់កណ្តាលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប៉ុណ្ណោះ ។
ពាក់ព័ន្ធនឹងការចុះបង្ក្រាបយឺតយ៉ាវនេះគឺមកពីមន្ត្រីជំនាញនៅឆ្ងាយពេក ឬ មានចេតនាដំអក់ស៊ុមគ្រលំុពុករលួយទើបបណ្តោយឲ្យបទល្មើសដឹកឈើរត់រួចទៅបានដោយសុវត្ថិភាពបែបនេះ? ៕ នរិន្រ្ទ