ព័ត៌មានទាន់ហេតុការណ៍៖

ចាប់មុខសញ្ញាគាស់ផ្ទះធ្លាយរឿងគ្រឿងញៀន ករណីផ្សេងទៀត

ចែករំលែក៖

ភ្នំពេញៈ មនុស្ស២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្ទះ ជួសជុលម៉ូតូ ស្ថិតនៅផ្លូវ២៧១ សង្កាត់ស្ទឹងមា នជ័យ ខណ្ឌមានជ័យ ខណៈដែលយកម៉ូតូលួ ចបាននោះទៅជួសជុល។

ក្នុងប្រតិបតិ្តការចុះបង្ក្រាបនោះផងដែរ ដឹកនាំដោយលោកហួ ម៉េងវ៉ាង អធិការរងនគរបាល ខណ្ឌមានជ័យ និងលោកឌី រ័ត្នខេមរុណ អភិ បាលរងខណ្ឌមានជ័យ។ លោកហួ ម៉េងវ៉ាង បានប្រាប់ថា ជនសង្ស័យ២នាក់នេះជាមុខស ញ្ញាគាស់ផ្ទះលួចទ្រព្យសម្បតិ្ត ហើយសមត្ថកិច្ចយើងបាននាំខ្លួនមកឆែកឆេរ នៅក្នុងបន្ទប់ស្នាក់នៅលេខ៣០១ នៃផ្ទះសំណាក់ហេងវ៉េងស្រេង ស្ថិតនៅផ្លូវ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមាន ជ័យ រកឃើញឧបករណ៍ប្រើប្រាស់ថ្នាំញៀនជា ច្រើនមុខ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ៕ តាឡឹម

xs (1) xs (2) xs (3) xs (4)


ចែករំលែក៖