ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញត្រៀមផ្ដល់ប្លង់កម្មសិទ្ធិផ្ទះចំនួន១៩៩គ្រួសារ នៅនឹងកន្លែង ខណៈបងប្អូន រស់នៅមិនរៀបរយលើប្រឡាយលូទឹករយៈពេល១៨ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងសហគមន៍សំរោងសែនជ័យ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ១៩៩ គ្រួសារ បានបង្ហាញពីក្តីសប្បាយរីករាយ សាទរជាមួយអាជ្ញាធរ និងសាលារាជធានីភ្នំពេញ ដែលបានត្រៀមផ្តល់ដី និងធ្វើប្លង់កម្មសិទ្ធិ ជូនបងប្អូនសំរាប់សង់លំនៅឋាន ដែលមានទំហំទទឹង៣ម៉ែត្រ បណ្ដោយ៨ម៉ែត្រ នៅនិងកន្លែង តាមការចាប់ឆ្នោតដើម្បីប្តូរពីការរស់ នៅមិនរៀបរយលើប្រឡាយទឹក អស់រយៈពេលជាង១៨ឆ្នាំ មករស់នៅលើដីគោក ដោយស្របច្បាប់វិញ ។  នេះ ជាការលើកឡើងឲ្យដឹងពី លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសចុះពិនិត្យស្ថានភាព ការរស់នៅរបស់បងប្អូន នៅសហគមន៍សំរោងសែនជ័យ កាលពីថ្ងៃទី ២៣ មីនា ឆ្នាំ២០១៧ ។

image6

លោកសួង ម៉ុក ចៅសង្កាត់ឃ្មួញក្នុងពិធីសំណេះ សំណាលជាមួយប្រជាពលរដ្ឋសហគមន៍សំរោងសែនជ័យ បានឲ្យដឹងថា៖ ផ្អែកតាមសភាពការណ៍ជាក់ស្តែងរបស់មូលដ្ឋាន កន្លងទៅនេះសង្កាត់បានសហការជាមួយខណ្ឌលើក សំណើរសុំរៀប ចំការស្នាក់នៅរបស់ប្រជាពលរដ្ឋក្នុងដំណាក់កាលដំបូងមានចំនួន១៩៩គ្រួសារដែលកំពុង រស់នៅបណ្តោះអាសន្នលើដីប្រឡាយ ភូមិសំរោង និងភូមិសែនសុខ៥មានប្រវែង១១១០ម៉ែត្រ បន្ទាប់ពីមានការឯកភាពពីសាលារាជធានីភ្នំពេញ សង្កាត់ខណ្ឌបានសហការជាមួយអង្គការ ទស្សនៈពិភពលោកចាក់ដីលប់ប្រឡាយ និងដាក់លូប្រវែង២៩០ម៉ែត្រ និងបានអញ្ជើញប្រជា ពលរដ្ឋចាប់ឆ្នោតដើម្បីទទួលដីឡូត៍បានចំនួន៩០គ្រួសារលើ១៩៩គ្រួសារកាលពីថ្ងៃទី២២ មិនាជាជំហ៊ានទី១។

image5

លោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បាន ថ្លែងគាំទ្រគំរោងបែងចែកដីសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋក្នុងសហគមន៏សំរោងសែន ជ័យសង្កាត់ឃ្មួញនាពេលនេះរបស់អាជ្ញាធរសង្កាត់ នោះមានន័យថា អាជ្ញាធរមិនទុកបង ប្អូនជាសត្រូវនោះទេ គឺតែងរកវិធីដោះស្រាយជូនបងប្អូនដើម្បីឲ្យបងប្អូនមានលំនៅ ដ្ឋាន ត្រឹមត្រូវ ហើយអាជ្ញាធរនឹងផ្តល់កម្មសិទ្ធិជូនបងប្អូនតែម្តង តែសុំម៉្យាងពីបងប្អូនវិញគឺហាម យកដីដែលសាលារាជធានីភ្នំពេញបែងចែកជូននេះយកទៅលក់ ឬបញ្ចាំដូចយើងធ្លាប់មានពិសោធន៍កន្លងមក។

image4

លោកបន្ដថា៖ នេះមិនមែនជារឿងចំឡែកទេ ព្រោះនៅក្នុងរាជធានីភ្នំពេញបច្ចុប្បន្នមានសហគមន៍ក្រីក្រចំនួន២០៥សហគមន៍ដែលសា លារាជធានីភ្នំពេញកំពុងដោះស្រាយ និងរៀបចំអភិវឌ្ឍន៏សហគមន៏ទាំងនោះជាបណ្តើរៗ បងប្អូនទាំង១៩៩គ្រួសារនៅសហគមន៍សំរោងសែនជ័យ បានមករស់នៅលើប្រ ឡាយតាំងពីជាង១៨ឆ្នាំមុនមកម្លេះ ដែលដំបូងបិតបាំងស្លឹកតិចតួចដើម្បីរស់នៅលើប្រ ឡាយ ។ ក្រោយមកទៀតចំនួននេះក៏ចេះតែកើនឡើងឥតឈប់ឈរ ។ នេះជាការគិតគូប្រ កបដោយការទទួលខុសត្រូវរបស់លោកចៅសង្កាត់សំរាប់ផ្តល់ជូនប្រជាពលរដ្ឋយើង។

image2

លោកអភិបាល ក៏បានសុំពេល៣ថ្ងៃទៀតដើម្បីសិក្សាលើគំរោងប្លង់សង់លំនៅឋាន និងហេដ្ឋារចនាសម្ពន្ធឲ្យបានត្រឹមត្រូវមានប្រពន្ធ័លូ,ទឹក,ភ្លើង,ផ្លូវជាដើម ។ ទំហំដីសង់ផ្ទះដែលបងប្អូនចាប់ ឆ្នោតបានមានទំហ៊ំ៣ម៉ែត្រគុណនឹង៨ម៉ែត្រ។ តែសាលារាជធានីភ្នំពេញនឹងសិក្សាបន្ថែមដើម្បី ផ្តល់ជូនបងប្អូនលើទំហំ៤ម៉ែត្រ គុណនឹង១០ម៉ែត្រ ដោយសង់ទល់ខ្នងគ្នាមានផ្លូវសងខាង ៕ សំរិត

image3

image7 image1


ចែករំលែក៖