ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តLEXUS LX 470 ២គ្រឿងបុកគ្នានៅផ្លូវបំបែកជាបួនរងការខូចខាតយ៉ាងដំណំមនុស្សរបួសស្រាលម្នាក់

ចែករំលែក៖

ភ្នំពេញ: មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅម៉ោង ១០យប់ថ្ងែទី២៣ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ២៣៣ កែងនឹងផ្លូវលេខ១១២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រវាងរថយន្តម៉ាក LEXUS LX470 ចំនួន២គ្រឿង បើកបុកគ្នាពេញទំហឹងត្រង់ចំណុចផ្លូវបែកជាបួន រងការខូចខាតយ៉ាងដំណំ តែសំណាងរងរបួសស្រាលម្នាក់តែប៉ុណ្ណោះ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជាជនជាតិកូរ៉េម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាក LEXUS LX 470 ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2K-6064 ធ្វើដំណើរតាមផ្លូវលេខ១១២ក្នុងទិសដៅពីកើតមកលិច ក្នុងលឿនលឿន។ ខណ:ពេលមកដល់ចំណុចកើតហេតុកែងផ្លូវលេខ ២៣៣ ក៏មានរថយន្តមួយគ្រឿងទៀតម៉ាក LEXUS LX470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-9089 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ រួមទាំងអ្នករួមដំណើរដោយបុរស៣នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៣៣ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចគ្នាហើយមិនព្រមបន្ថយល្បឿនដូចគ្នា ក៏បុកគ្នាចំផ្លូវបំបែកជាបួនពេញទំហឹង បណ្តាលឲ្យរថយន្ត LEXUS LX470 ពណ៌ស រេចង្កូតជ្រុលទៅបុកបង្គោលភ្លើង ឆ្លងចរន្តភ្លើងឆេះរថយន្តនោះតែម្តង តែសំណាងល្អត្រូវបានប្រជាពលរដ្ឋនៅទីនោះជួយទៅយក បំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់អស់ចំនួន៤បំពង់ ទើបរលត់ ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍នៅ ត្រង់ចំណុចផ្លូវបែកជាបួននេះបានបណ្តាលឲ្យបុរសម្នាក់ដែលជាអ្នកបើករថយន្ត LEXUS LX470 ពណ៌ស រងរបួសស្រាលចំផ្ទៃមុខ និងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្បែរនោះទៅចោមរោមមើល ។

ក្រោយពេលកើតហេតុ នគរបាលចរាចរ បានមក យករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយទៅតាមនីតិវិធី ៕ ប្រាថ្នា

Wf (2) Wf Wf (1)


ចែករំលែក៖