ព័ត៌មានទាន់ហេតុការណ៍៖

អ្នកគ្រប់គ្រងទូទៅរោងចក្រ Pacific Home គាំងបេះដូងស្លាប់នៅមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បន្ទាប់ពីរូបគាត់កើតមានអាការៈមិនស្រួលខ្លួន ហើយត្រូវបានមិត្តភក្តិរួមការងារជាមួយគ្នាដឹកចេញមកពីតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង យកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យចំការចេកកាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ។

បុគ្គលិកពេទ្យបានឲ្យដឹងថា ជនរងគ្រោះមានអាការៈធ្ងន់ណាស់ទៅហើយមុនពេលដឹកមកដល់មន្ទីរពេទ្យនោះ ។ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ភ្លាមៗ បន្ទាប់ពីក្រុមគ្រូពេទ្យជាច្រើននាក់បានព្យាយាមជួយធ្វើការសង្គ្រោះអស់ពីលទ្ធភាពហើយនោះ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះPENG FEI ភេទប្រុស សញ្ជាតិចិន អាយុ៣៨ឆ្នាំ ថ្ងៃខែឆ្នាំកំណើត ៣១-០១-១៩៧៩ មុខរបរ គ្រប់គ្រងទូទៅនៅរោងចក្រផលិតកម្រាលពូក ប៉ាស៊ីហ្វិក ហូម (pacific home) (ក្នុងតំបន់សេដ្ឋកិច្ចពិសេស) និងកាន់លិខិតឆ្លងដែនលេខ E18455456 មានសុពលភាពដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ទិដ្ឋាការលេខEI 01015392 មានសុពលភាពដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ។

យោងតាមការពិនិត្យរបស់ក្រុមសមត្ថកិច្ចជំនាញ រួមនឹងលោកវេជ្ជបណ្ឌិត សែ ជូសិទ្ធិជោត អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះបាបស្លាប់ដោយសារគាំងបេះដូង ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពីធ្វើកោសល្យវិច័យឃើញថា ការស្លាប់របស់ជនរងគ្រោះនេះ មិនមានជាប់ពាក់ព័ន្ធនឹងករណីបង្ករបួសស្នាម ឬករណីមនុស្សឃាតនោះទេ ហើយសមត្ថកិច្ចជំនាញបានប្រគល់សាកសព តាមការស្នើសុំរបស់មិត្តភក្តិដើម្បីដឹកបន្តយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ រង់ចាំការសម្រេចបន្តពីក្រុមគ្រួសារ និងស្ថានទូតសាមីតាមក្រោយ ៕ ឆ្លាម សមុទ្រ

se se (1) se (2) se (3)


ចែករំលែក៖