សេចក្តីព្រាងច្បាប់ស្តីពីការរក្សាសុខា ភិបាលដែលមានការគាំទ្រពីគណបក្ស សាធារណរដ្ឋនៅថ្ងៃទី២៤ ខែមីនា បាន សម្រេចដកច្បាប់ខាងលើចេញពីសភាមុនពេលសភាបោះឆ្នោតសម្រេច តាមសំណើ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយសារតែមិនប្រាកដថាច្បាប់នោះ ទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់។
សារព័ត៌មាន Washington Post បាន ដកស្រង់សម្តីលោក ត្រាំ បញ្ជាក់ថា «យើង ខ្វះបន្តិចអាចមិនទទួលបានការគាំទ្រ ដូច្នេះយើងសូមដកសេចក្តីព្រាងច្បាប់ ខាងលើចេញ»។ លោក ត្រាំ បានបញ្ជាក់ ថា ប្រធានរដ្ឋសភាមិនចាំបាច់ទទួលខុសត្រូវពីបញ្ហានេះទេ។
គម្រោងច្បាប់ដែលដកចេញខាងលើគឺជាគោលដៅរបស់លោក ត្រាំ ដើម្បីជំនួស កម្មវិធីសុខាភិបាល Obamacare របស់ អតីតប្រធានាធិបតី អូបាម៉ា។ ប៉ុន្តែច្បាប់ របស់លោក ត្រាំ ទទួលរងការរិះគន់យ៉ាងខ្លាំងពីគណបក្សប្រជាធិបតេយ្យ និង សាធារណរដ្ឋដោយសារតែច្បាប់នោះបានប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋរាប់លាន នាក់ដែលទទួលបានការមើលថែពីកម្មវិធី Obamacare៕ ម៉ែវ សាធី