ភ្នំពេញ៖ មានជនបាបង្ហាញក្តីអាណិតខ្លាំងចំពោះតារាចម្រៀង សំនៀងថ្នម អ៊ាម វន្នី ក្រោយពីដំណឹងភ្លើងឆេះផ្ទះនៅស្រុកកំណើត ខេត្តបាត់ដំបង កាលពីរាត្រីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៦។ តារាចម្រៀងរូបនេះ បានទម្លាយសារដ៏កម្សត់ ជាមួយនឹងការសោកស្តាយ ចំពោះការបាត់បង់ទ្រព្យសម្បត្តិ និងឯកសារសំខាន់ៗតែមួយប៉ព្រិចភ្នែក ។
តារាចម្រៀងរូបនេះ បានចេញពីភ្នំពេញទាំងយប់ក្រោយពីទទួលដំនឹងពីសាច់ញាតិ ប៉ុន្តែក្រោយធ្វើដំណើរអស់រយៈពេលប្រមាណ៥ម៉ោងលោកមកដល់ផ្ទះជាទីជម្រកនៅសល់តែផះ ។ មូលហេតុនៃការចេះផ្ទះនេះត្រូវបានលោកលើកឡើងថា ដោយសារមូលហេតុនៃការផ្ទុះចរន្តអគ្គីសនី ប៉ុន្តែមិនមានអ្នកដែលរងរបួសធ្ងន់នោះឡើយ ។ អតីតបេក្ខជនលេចធ្លោក្នុងកម្មវិធី Cambodian idol រដូវកាលទី ១ អ៊ាម វន្នី បាន ថា «ផ្ទះកម្សត់របស់ខ្ញុំលែងមានទៀតហើយ ជាង ៣០០ គីឡូម៉ែត្រ ពីភ្នំពេញ តើខ្ញុំមកពន្លត់យ៉ាងម៉េចទាន់ មកដល់សល់តែផេះ» ។ ទន្ទឹមនឹងការបង្ហោះសារខាងលើ គេសង្កេតឃើញអ្នកគាំទ្រនៅលើបណ្តាញសង្គម ក៏ដូចជាមិត្តសិល្បករ សិល្បការិនី បានចូលរួមបញ្ចេញមតិជាច្រើនចូលរួមសោកស្តាយចំពោះរឿងដែលមិននឹកស្មាន ដល់មួយនេះ ។
ជាមួយគ្នានេះគេក៏បានឃើញសប្បុរសជន មួយចំនួនបានផ្តល់ថវិកាដល់លោកសម្រាប់បំពេញការខ្វះខាតបណ្តោះអាសន្ន ។ លោកថា ជាផ្ទះដែលធ្លាប់ជាទីជម្រក រស់នៅតាំងពីក្មេងត្រូវឆេះខ្ទេចមួយប៉ព្រិចភ្នែក ហើយជម្រើសរបស់លោកនៅពេលនេះ គឺមានតែនាំជីដូន និងម្តាយទៅស្នាក់នៅភ្នំពេញជាផ្ទះជួលបណ្តោះអាសន្នសិន ។
ទោះជាយ៉ាងណាង លោក អ៊ាម វន្នី នៅមិនទាន់អាចកំណត់ចំពោះការខូចខាតនៅក្នុងអគ្គិភ័យខាងលើនៅមិនទាន់ត្រូវបានគេបង្ហើបឱ្យដឹង នៅឡើយ ប៉ុន្តែអ្វីដែលលោកបាត់បង់គឺទាំងទ្រព្យសម្បត្តិទាំងអស់ រួមទាំងឯកសារស្រាវជ្រាវ និងពិពន្ធបទភ្លេងត្រូវបានភ្លើងចេះអស់គ្មានសល់ ៕ វឌ្ឍនា