ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋអុីរ៉ាក់ជិត៣សែននាក់ភៀសខ្លួនចេញពីទីក្រុងមូ៉ស៊ុល

ចែករំលែក៖

ប្រតិបត្តិការវាយប្រហារទីក្រុងមូ៉ស៊ុល កំពុងតែដំណើរការទៅមុខបានធ្វើឲ្យពល រដ្ឋជាច្រើនត្រូវភៀសខ្លួនទៅកាន់តំបន់ មានសុវត្ថិភាព។

សារព័ត៌មាន Daily News បានដក ស្រង់សម្តីលោក Farhan haq អនុប្រធាន អ្នកនាំពាក្យនៃអង្គការសហប្រជាជាតិបានថ្លែងប្រាប់ដល់បណ្តាអ្នកសារព័ត៌មានថា “ផ្អែកតាមការប៉ាន់ប្រមាណ អ្នកដែល ភៀសខ្លួនចេញទៅតំបន់ប៉ែកខាងលិច ទីក្រុងមូ៉ស៊ុល គឺមានប្រមាណជាង ២២០.០០០នាក់ គិតចាប់តាំងពីមានប្រតិបត្តិការដោយយោធា ដែលបានចាប់ផ្តើមកាលពីចុងខែកុម្ភៈ” ។

បច្ចុប្បន្ននេះ មានពលរដ្ឋអុីរ៉ាក់សរុប ចំនួន ២៧៩.០០០នាក់ ត្រូវបានបង្ខំចិត្ត ចាកចេញពីលំនៅឋានដោយសារតែក្រុមយោធាបានបើកប្រតិបត្តិការបង្ក្រាមក្រុម ឧទ្ទាមនៅទីក្រុងមូស៊ុល ភាគខាងជើង ប្រទេសអុីរ៉ាក់។

ជាមួយនឹងការភៀសខ្លួនយ៉ាងច្រើននោះ អង្គការសហប្រជាជាតិចាំបាច់ត្រូវតែបង្កើនការផ្តល់ជំនួយដល់ពលរដ្ឋទាំងអស់នោះ។ លោក Farhan haq បានសង្កត់ ធ្ងន់ថា ចំពោះអ្នករងរបួសដូចជាមានដំបៅជាដើម ចាំបាច់ណាស់ត្រូវតែថែទាំ និងព្យាបាលដោយយកចិត្តទុកដាក់បំផុតសម្រាប់ពួកគេ ៕ ម៉ែវ សាធី

iraq people flee 684x384_360499 (1)


ចែករំលែក៖