សារព័ត៌មានកូរ៉េខាងត្បូងបានផ្សាយថា មន្ត្រីក្រសួងឯកភាពជាតិកូរ៉េខាងត្បូងនៅថ្ងៃទី២៨ ខែមីនា បានប្រកាសថា បើទោះបីពេលនេះគឺជាពេលវេលាដាក់ គំនាបទៅលើកូរ៉េខាងជើង ប៉ុន្តែទីក្រុង សេអ៊ូលនៅតែរក្សាគោលនយោបាយ ឯកភាពជាតិរបស់អតីតប្រធានាធិបតី ផាក គឿនហេ ដែលបានសម្រេចកាលពីឆ្នាំ ២០១៤។
កាលពី៣ឆ្នាំមុន លោកស្រី ផាក គឿន ហេ បានសម្រេចនូវគោលនយោបាយ អំពាវនាវឲ្យពលរដ្ឋមានទំនាក់ទំនងជា មួយកូរ៉េខាងជើង ដែលជាជំហានដំបូងនៅក្នុងការកសាងទំនុកចិត្តដើម្បីឈានដល់ការឯកភាពជាតិ។ ប៉ុន្តែគម្រោងខាងលើ មិនទទួលបានការចាប់អារម្មណ៍ដោយសារតែកូរ៉េខាងជើងមិនទាន់បោះបង់កម្មវិធី បរមាណូរបស់ខ្លួន។
គោលនយោបាយបង្កើនទំនាក់ទំនងជាមួយកូរ៉េខាងជើងគឺជាការចាំបាច់បំផុត ដើម្បីសម្រេចគោលដៅចុងក្រោយ។ ទាំងនោះហើយទើបរដ្ឋាភិបាលកូរ៉េខាងត្បូង បន្តរក្សាគោលនយោបាយនេះ បើទោះបីលោកស្រីអតីតប្រធានាធិបតីត្រូវដកហូតតំណែង ហើយប្រឈមនឹងការចាប់ខ្លួន នោះក្តី។
កន្លងមក រដ្ឋអាជ្ញាបានស្នើឲ្យមានការចាប់ខ្លួនលោកស្រីអតីតប្រធានាធិបតី ផាក គឿនហេ។ សំណើនេះបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីចៅក្រមបានចោទសួរលោកស្រីក្នុងសំណុំរឿងពុករលួយ និងការរំ លោភអំណាច គឺជាសំណុំរឿងដែលបានធ្វើឲ្យលោកស្រីខ្ទាតចេញពីតំណែងជា ស្ថាពរកាលពីដើមខែមីនាកន្លងទៅ។ គេ នៅមិនទាន់ដឹងថា តើតុលាការក្រុង សេអ៊ូលនឹងសម្រេចចិត្តយ៉ាងណាទេ ចំពោះសំណើរបស់រដ្ឋអាជ្ញា តែបើតុលាការ យល់ស្របនោះលោកស្រី ផាក គឿនហេ នឹងក្លាយជាអតីតប្រធានាធិបតីកូរ៉េខាង ត្បូងទី៣ ដែលត្រូវចាប់ខ្លួនក្នុងបទពុក រលួយ។
មានអាយុ៦៥ឆ្នាំ និងបានខ្ទាតពីតំណែង ប្រធានាធិបតីជាស្ថាពរមែន តែលោកស្រី ផាក គឿនហេ នៅមិនទាន់រួចខ្លួនពីសំណាញ់ តុលាការនៅឡើយទេ។ តាមរយៈសេចក្តីប្រកាសព័ត៌មានមួយរបស់រដ្ឋអាជ្ញានាថ្ងៃ ចន្ទ ទី២៧ ខែមីនា រដ្ឋអាជ្ញាបានទាមទារឲ្យ មានការចាប់ខ្លួនលោកស្រីដោយលើក យកហេតុផលមកពន្យល់ថា លោកស្រី បានប្រព្រឹត្តកំហុសឆ្គងធ្ងន់ធ្ងរជាច្រើនក្នុងពេលកាន់អំណាចដែលមិនអាចអត់ឱនឲ្យបានទេ។ កំហុសឆ្គងទាំងនោះរួមមានការ រំលោភអំណាច ការប្រើសិទ្ធិប្រធានាធិបតីដើម្បីទទួលសំណូកពីក្រុមហ៊ុន រោងចក្រ សហគ្រាស ឬមួយការទម្លាយព័ត៌មាន សម្ងាត់សំខាន់ៗទាក់ទងនឹងកិច្ចការរបស់ប្រទេសជាតិជាដើម៕ ម៉ែវ សាធី