ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីការបរទេសនិងទាហានទួរគី២៦២នាក់សុំភៀសខ្លួននយោបាយក្នុងប្រទេសអាល្លឺម៉ង់

ចែករំលែក៖

អ្នកនាំពាក្យក្រសួងមហាផ្ទៃអាល្លឺម៉ង់ បានប្រកាសកាលពីថ្ងៃទី៣ខែមេសាថា អាល្លឺម៉ង់ទទួលបានសំណើសុំភៀសខ្លួន នយោបាយ របស់មន្ត្រីស៊ីវិលនិងយោធា ២៦២នាក់ របស់ទួរគីសុំភៀសខ្លួននៅក្នុងប្រទេសនេះ ក្រោយកពីធ្វើរដ្ឋប្រហារមិនបានសម្រេចនៅក្នុងប្រទេសទួរគីកាលពីខែកក្កដាឆ្នាំ២០១៦។

លោក ស្រីAnnegret Korff អ្នកនាំពាក្យក្រសួងមហាផ្ទៃអាល្លឺម៉ង់បានឲ្យដឹងថា ក្នុង ចំណោម មន្ត្រីទួរគី ២៦២នាក់ដែលសុំ ភៀសខ្លួន នៅអាល្លឺម៉ង់ មាន១៥១នាក់ កាន់លិខិតឆ្លងដែន ការបរទេស។ ចំណែក ១១១នាក់ទៀត មានតួនាទីជាយោធា។

លោកស្រី Korff បញ្ជាក់នៅក្នុងសន្និសីទ កាសែតជាប្រចាំរបស់រដ្ឋាភិបាល បាន បញ្ជាក់ថា ចំនួនមន្ត្រីទួរគីសុំភៀសខ្លួន មានច្រើនជាងនេះ ដោយសារតែពេលនេះអ្នកស្នើសុំភៀសខ្លួនខាងលើ ក្រោយរដ្ឋា ភិបាលអាល្លឺម៉ង់ អនុញ្ញាតឲ្យស្នើឡើង ដោយស្ម័គ្រចិត្ត។

ចំនួនពលរដ្ឋទួរគីចូលទៅកាន់អាល្លឺម៉ង់ កើនឡើងខ្ពស់ មិនធ្លាប់មាន ពិសេស ក្រោយការធ្វើរដ្ឋប្រហារ ទម្លាក់ប្រធានាធិប តី មិនបានសម្រេច។ រដ្ឋាភិបាលអាល្លឺម៉ង់បានប្រកាសឲ្យដឹងថា មានជនភៀសខ្លួន ទួរគីដល់ទៅ៥.១៦៦នាក់សុំរស់នៅបណ្តោះ អាសន្នក្នុងប្រទេសអាល្លឺម៉ង់កាលពីឆ្នាំ ២០១៦ គឺច្រើនជាង៣៥០០នាក់ ប្រៀប ធៀបនឹងឆ្នាំ២០១៥ ។ ក្នុងចំណោមជន ភៀសខ្លួន មាន៨០ភាគរយជាជនជាតិឃើដ ដែលរដ្ឋាភិបាលទួរគីចាត់ទុកថាជាក្រុមប្រឆាំង ក្រុមភេរវកម្មនៅក្នុងប្រទេស។

រដ្ឋាភិបាលរបស់ប្រធានាធិបតី Erdogan បានចោទប្រកាន់ លោក Fethullah Gulen ជា អ្នកនៅពីក្រោយ ការធ្វើរដ្ឋ ប្រហារ មិនបានសម្រេចនៅប្រទេសទួរគី ។ កាលពីថ្ងៃទី៣ខែមេសា រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ទួរគី លោក Suleyman Soylu បានបញ្ជាក់ថាមាន មនុស្ស ១១៣.២៦០ នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងរដ្ឋ ប្រហារ ហើយ ៤៧.១៥៥នាក់ក៏ចាប់ឃុំខ្លួន ផងដែរ។

ពាក់ព័ន្ធករណីប្រមុខដឹកនាំសាសនាដែលរដ្ឋាភិបាលទួរគីតាមចាប់ ហើយលាក់ ខ្លួននៅអាមេរិកនោះ មន្ត្រីអាល្លឺម៉ង់ បាន បញ្ជាក់ថាប្រមុខសាសនាទួរគី ដែលនិរ ទេសខ្លួនទៅសំងំនៅសហរដ្ឋអាមេរិក មិនមែនជាមេគំនិតរៀបចំធ្វើរដ្ឋប្រហារមិន សម្រេច កាលពីខែកក្កដាឆ្នាំ២០១៦ ដូច ដែលក្រុងអង់ការ៉ា ធ្លាប់ចោទប្រកាន់កន្លង មកនោះទេ។ សេចក្តីប្រកាសនេះ ធ្លាក់មកជួនចំពេលដែលសភាពការណ៍នយោបាយតានតឹងការទូតកំពុងប៉ោងខ្លាំងរវាងទួរគី នឹងអឺរ៉ុប ជាពិសេសជាមួយប្រទេស ហុល្លង់ និងអាល្លឺម៉ង់។

ទួរគី បានប្រើគ្រប់មធ្យោបាយបញ្ចុះ បញ្ចូលលោកខាងលិចឱ្យជឿថាមាន រដ្ឋ ប្រហារប្រឆាំងលោក អែរដូហ្កាន ប៉ុន្តែ គ្មាននរណាជឿទេ។ នេះបើតាមប្រសាសន៍ លោក ប្រ៊ុយណូ កាល់ ប្រធានចារកិច្ច អាល្លឺម៉ង់ ដោយបានគូសបញ្ជាក់ថា រដ្ឋ ប្រហារមិនសម្រេចថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៦ គ្រាន់តែជាលេស បន្ថែមសម្រាប់ពន្លឿននយោបាយបោសសម្អាតរបស់ រដ្ឋាភិបាលតែប៉ុណ្ណោះ។

តាមការពិត ប្រតិបត្តិការបោស សម្អាត កម្ចាត់អ្នកប្រឆាំងក្នុងរដ្ឋាភិបាល បានចាប់ ផ្តើមតាំងពីមុនថ្ងៃទី ១៥កក្កដា មកម៉្លេះ។ ដោយមើលឃើញសកម្មភាពនេះ ទើប ខាងយោធាចាប់ផ្តើមគិតភ័យព្រួយបារម្ភ នាំគ្នាងើបធ្វើរដ្ឋប្រហារមុនដើម្បីកុំឱ្យលោកអែរដូហ្កានកម្ចាត់ពួកគេទាន់។ តែជា សំណាងអាក្រក់ ពួកគេភ្ញាក់ខ្លួនយឺត ពេលទៅហើយៗក៏ក្លាយជាក្រុមដែលគេ កម្ចាត់ចោល ក្រោមទោសប៉ុនប៉ងធ្វើរដ្ឋ ប្រហារតែម្តង។

ឯប្រមុខសាសនា Gulen ដែល និរទេសខ្លួននៅសហរដ្ឋអាមេរិកនិងដែលជាប់ចោទថាជាមេចលនាភេរវនិយម មានទំនួល ខុសត្រូវលើការស្លាប់មនុស្ស២៤៨នាក់ ក្នុងយប់នៃព្រឹត្តិការណ៍រដ្ឋប្រហារ គឺជា សមាគមស៊ីវិល អប់រំផ្នែកសាសនា និង បានសហការរាប់ទសវត្សមកហើយជាមួយលោកអែរដូហ្កាន។ សមាគមនេះមាន បណ្តាញសាលារៀន សហគ្រាស ក្រុមហ៊ុននិងអង្គការក្រៅរដ្ឋាភិបាលដ៏ធំ៕ ម៉ែវ សាធី

download

 


ចែករំលែក៖