ព័ត៌មានទាន់ហេតុការណ៍៖

អ្នកចាំទីជម្រើសទី១ តោខៀវ ចែកផ្លូវដើរជាមួយនឹងមិត្តស្រីដែលកំពុងមានផ្ទៃពោះ

ចែករំលែក៖

កីឡាករ Thibaut Courtois អ្នកចាំទីជម្រើសជាតិ១របស់ក្លិបតោខៀវ Chelseaបានបញ្ជាក់ថា គាត់បានបែកបាក់ស្នេហាជាមួយនឹងមិត្តស្រីដែលកំពុងមាន ផ្ទៃពោះ បន្ទាប់ពីរស់នៅជាមួយគ្នាជាច្រើនឆ្នាំ។

អ្នកចាំទីអន្តរជាតិបែលហ្សុិករូបនេះបានបញ្ជាក់ពីការបែកបាក់ស្នេហារបស់ខ្លួននៅក្នុងសេចក្តីថ្លែងការណ៍មួយ ហើយក៏ធ្វើឲ្យអ្នកគាំទ្របាល់ទាត់របស់តោខៀវសប្បាយចិត្តទៅវិញព្រោះដំណឹងនេះអាចបញ្ជាក់ថារូបគេនឹងមិនចាកចេញពីក្លិបChelseaទេ។

Thibaut Courtois និងមិត្តស្រីវ័យ២៤ឆ្នាំនាង Marta Dominguez រស់នៅជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំដោយពួកគេបានជួបគ្នាកាលក្លិប Atletico Madridខ្ចីជើងThibaut Courtoisទៅលេងនៅ អេស្ប៉ាញ។ មុននេះក៏មានដំណឹងក្រៅផ្លូវការថា Courtoisអាចនឹង ផ្លាស់ចេញពីតោខៀវវិលត្រឡប់ទៅអេស្ប៉ាញ។

គូស្នេហ៍ទាំងពីរនេះមានកូន ហើយមួយទៀតកំពុងតែនៅក្នុងផ្ទៃរបស់នាង Marta Dominguez ពួកគេសម្រេចចិត្តបែកគ្នាចាប់តាំងពីដើមខែកញ្ញា។ នេះបើតាម ការបញ្ជាក់របស់កីឡាករ Thibaut Courtois ៕ ដេវីត

ae (2) ae ae (1)


ចែករំលែក៖