ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារដោយអាវុធគីមីនៅស៊ីរី ស្លាប់ និងរបួសជាង៥០០នាក់

ចែករំលែក៖

យ៉ាងហោចណាស ក៏មានមនុស្ស១០០នាក់ស្លាប់ និងជាង៤០០នាក់រងរបួសនៅក្នុងហេតុការណ៍វាយប្រហារ ដោយអាវុធគីមី នៅក្នុងខេត្តIdlib ប្រទេសស៊ីរី កាលពីថ្ងៃទី៤ ខែមេសា ។

អង្គការសិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគីមី កើនឡើងជាង១០០នាក់ ក្នុងនោះមានកុមារ ១១នាក់ផងដែរ ។ ការវាយប្រហារដោយគីមីខាងលើធ្វើឲ្យជនរង្គ្រោះ ជួបបញ្ហា ផ្លូវដកដង្ហើម ក្អួត ឈាមហូរចេញតាមច្រមុះ រហូតដល់ស្លាប់ ។

មន្ត្រីសុខាភិបាលក្នុងតំបន់បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ដោយ នឹងមានអ្នកស្លាប់ អាចកើនឡើងជាបន្តបន្ទាប់ ក្នុងពេល ដែលអ្នករងរបួសធ្ងន់ជាច្រើនស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់ ។ នៅពេលនេះរដ្ឋាភិបាលស៊ីរីមិនទាន់មានប្រតិកម្មអ្វី ជុំវិញការវាយប្រហារខាងលើនោះឡើយ ហើយក៏មិនទាន់មានក្រុមណាមួយចេញមុខទទួលស្គល់ថាជាសកម្មភាពរបស់ខ្លួនផងដែរ។

តាមអង្គការសិទ្ធិមនុស្សស៊ីរី ជាតិគីមីពុល ខាងលើបានទម្លាក់ពីយន្តហោះចុះទៅកាន់ស្រុក Khan Sheikhunស្ថិតនៅក្នុងខេត្តIdlib ។ ក្រុមអ្នកវិទ្យាសាស្ត្របានបញ្ចាក់ថា ជាតិគីមីពុលដែលវាយប្រហារនោះ គឺជាសារធាតុសសៃប្រាសាទ Sarin ។

នេះមិនមានជាលើកទីមួយ ដែលប្រើប្រាស់អាវុធគីមី ក្នុងការវាយប្រហារនៅស៊ីរី ចាប់តាំងពិសង្គ្រាមស៊ីវិល អូសបន្លាយរយៈពេល៦ឆ្នាំកន្លងមក ។ អង្គការហាមប្រាំប្រើប្រាស់អាវុធគីមី របស់អង្គការសហប្រជាជាតិ OPCW បានបញ្ចាក់ថា កន្លងមកជាតិគីមី sarin ត្រូវបានប្រើប្រាសវាយប្រហារទៅលើគោលដៅនៅក្នុងប្រទេសស៊ីរី។

ការវាយប្រហារខាងលើធ្វើឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំង ។ អង្គការសហប្រជាជាតិបានកោះប្រជុំជាបន្ទាន់មួយដើម្បី ថ្កោលទោសទៅលើការវាយប្រហារខាងលើ។ ក្រៅពីនេះប្រទេសជាច្រើនជុំវិញពិភពលោកក៏បានថ្កោលទោសផងដែរ ។

ប្រធានគណៈកម្មាធិការ សហគមន៍អឺរ៉ុបទទួលបន្ទុក កិច្ចការបរទេស លោក Federica Mogheriniបាន ប្រកាសថា ការវាយប្រហារខាងលើ គឺជាសោកនាដកម្មហើយ ត្រូវតែបើកការស្រាវជ្រាវ ឲ្យតម្លាភាពស្វែងរកអ្នកដែលវាយប្រហារខាងលើ ។

ចំណែក រដ្ឋាភិបាលទីក្រុងឡុងដុង របស់លោកស្រី Theresa May បានថ្កោលទោសការវាយប្រហារខាងលើ ។ លោកស្រីMay បានបញ្ចាក់ថា «យើងថ្កោលទោសយ៉ាងខ្លាំង ដល់ការវាយប្រហារដោយអាវុធគីមី ។ អង់គ្លេសសូមអំពាវនាវដល់ អង្គការ ហាមប្រើប្រាស់អាវុធគីមីជួបប្រជុំជាបន្ទាន់ នឹងបើកការស្រាវជ្រាវពីបញ្ហាខាងលើ។

ក្រៅពីនេះនៅមានមេដឹកនាំជាច្រើនទៀតជុំវិញពិភពលោក បានថ្កោលទោស ក្នុងនោះ មាន បារាំង ទួរគី អីស្រាអែល ជាដើម ។ ចំណែសេតវិមានវិញ ក៏បានថ្កោលទោស ដោយ បញ្ចាក់ថា ពិភពលោកមិនអាច មើលរំលង ហេតុការខាងលើបានឡើយ ។ អាមេរិកសន្យាថា និង រួមជាមួយប្រទេសសម្ពន្ធមិត្ត វាយប្រហារកម្ចាត់ក្រុមភេរវកម្ម ៕ ម៉ែវ សាធី

syrua_xmju Syria-Dead-Mideast-Syria_Muha-800x600 tan_cong_bang_khi_doc_syria_hwyn


ចែករំលែក៖